កសាងកំលាំងនគរបាលប្រជាជនស្អាតស្អំរឹងមាំដើម្បីរក្សាសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម


កសាងកំលាំងនគរបាលប្រជាជនស្អាតស្អំរឹងមាំដើម្បីរក្សាសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម - ảnh 1
កសាងកំលាំងនគរបាលប្រជាជនស្ងាតស្អំរឹងមាំដើម្បីរក្សាសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម (VNP)


        Vovworld-នាថ្ងៃទី២៥សីហានៅក្រុងហាណូយ ការិយាល័យនយោបាយ​
មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍​
បក្សភាគនគរបាលមជ្ឈឹមស្ដីពីការត្រៀមរៀបចំមហាសន្និបាតដំណាងបក្សភាគ​
នគរបាលមជ្ឈឹមអាណត្តិ២០១៥-២០២០។ ថ្លែងមតិសន្និដ្ឋាននៅពិធីធ្វើការនេះ
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក​ Nguyen Phu Trong បានស្នើរបក្ស​ភាគ​
នគរបាលមជ្ឈឹមប្រមូលផ្ដុំមតិរបស់ការិយាល័យនយោបាយ បន្តកសាង​កំលាំង​
នគរបាលប្រជាជនស្ងាតស្អំរឹងមាំដើម្បីរក្សាសន្តិសុខនយោបាយសណ្ដាប់​ធ្នាប់
សុវត្ថិភាពសង្គមរួមចំណែកកសាងនិងការពាររឹងមាំមាតុប្រទេសវៀតណាមសង្គម
និយម។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        “កំលាំងនគរបាលប្រជាជនត្រូវក្ដាប់ជាប់ស្ថានភាព ពីនោះសេនាធិការ​បក្ស​រដ្ឋ
​ដ៏ត្រឹមត្រូវ។ យើងត្រូវត្រៀមខ្លួនជាស្រេចទប់ទល់ ប៉ុន្តែត្រូវមានវិធានការវាយ​ប្រហារ​
ដោយម្ចាស់ការ ប្តេជ្ញាធ្វើឲ្យបរាជ័យរាល់ឧបាយកលនិងសកម្មភាព​ប្រឆាំង​បំផ្លាញ់
ប្រទេសជាតិយ៉ាងម្ចាស់ការ។ ត្រូវម្ចាស់ការក្នុងបញ្ហាផ្ទៃក្នុងរាប់ទាំងនៅ​សមុទ្រខាង
កើតព្រំដែន។​នោះជាសតិអារម្មណ៍បញ្ជាយុទ្ធសាស្ត្រ។”

        លោកអគ្គលេខាបានស្នើរគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគនគរបាល​មជ្ឈឹម
ប្រមូលមតិនៅសន្និសីទដើម្បីបំពេញបន្ថែមកែលំអរឯកសារដាក់ជូន​មហាសន្និបាត
បក្សភាគនគរបាលមជ្ឈឹមអាណត្តិ២០១៥-២០២០។​ ការិយាល័យ​នយោបាយជឿជាក់
ថា បក្សភាគនគរបាលមជ្ឈឹមបន្តពង្រីកប្រពៃណីបដិវត្តន៍ឆ្លង​ផុតរាល់ការលំបាក
សាកល្បងដណ្ដើមបានស្នាដៃដ៏ធំធេងជាងទៀត រួមចំណែក​សក្តិសមទៅក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ