កសាងទីក្រុងហូជីមិញក្លាយទៅជា៖គ្រាប់ពេជ្យមួយចែងចាំងតំបន់បូពា៍
|
ទីក្រុងហូជីមិញ |
(VOV)_ប្រការនេះត្រូវបាននាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc សង្កត់ធ្ងន់ នៅក្នុងជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ស្ដីអំពី
ការអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ច នារសៀលថ្ងៃទី២៧មិថុនា។ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ទីក្រុងហូជីមិញត្រូវកំណត់ជាខឿន
សេដ្ឋកិច្ចថ្មី មានកម្លាំងរីករាលដាល ជាកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍និរន្តរភាព
ជាក្បាលម៉ាស៊ីនដើម្បីប្រទេសធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធិភាព៖
“ ទីក្រុងហូជីមិញត្រូវដាក់បញ្ហាអោយបានច្បាស់ថែមទៀត ក្នុងការបញ្ជាណែនាំ
ជាពិសេសគឺដំណោះស្រាយនានាអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងសភាពការណ៍ធ្វើ
សមាហរណកម្មអន្តរជាតិ។ ខ្ញុំស្នើអោយទីក្រុងហូជីមិញ ត្រូវមានគោលដៅឆ្ងាយថែម
ទៀត ខ្ពស់ថែមទៀត ប្តេជ្ញាខាងនយោបាយច្បាស់ថែមទៀត ដើម្បីទីក្រុងហូជីមិញ
ក្លាយទៅជាគ្រាប់ពេជ្យមួយចែងចាំងតំបន់បូពា៍៕ ”