កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដើម្បីការថិតថេរជានិច្ចនិរន្តរបស់ប្រទេសជាតិ

(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc ធ្លាប់បានអះអាងថា នេះជាគម្រោងសំខាន់ណាស់ ដែលធានាការដឹកនាំរបស់បក្សក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម ក៏ដូចជាបម្រើការប្រតិបត្តិប្រទេសជាតិឲ្យបានល្អបំផុតក្រោមការដឹកនាំរបស់បក្ស ពង្រីកប្រជាធិបតេយ្យ និងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន...
កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដើម្បីការថិតថេរជានិច្ចនិរន្តរបស់ប្រទេសជាតិ - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VNA)

នាថ្ងៃទី ១៦ មេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មការដឹកនាំការកសាង “គម្រោងយុទ្ធសាស្ត្រអំពីការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានជួបធ្វើការជាមួយក្រុមអ្នកនិពន្ធគម្រោងអំពីសេចក្តីព្រាងទី១នៃ
គម្រោង។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ធ្លាប់បានអះអាងថា នេះជាគម្រោងសំខាន់ណាស់ ដែលធានាការដឹកនាំរបស់បក្សក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម ក៏ដូចជាបម្រើការប្រតិបត្តិប្រទេសជាតិឲ្យបានល្អបំផុតក្រោមការដឹកនាំរបស់បក្ស ពង្រីកប្រជាធិបតេយ្យ និងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន...ក្រោយរយៈពេលជាង ១០ ខិតខំប្រឹងប្រែងធ្វើការ ជ្រួតជ្រាបនូវការបញ្ជានេះរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្រុមអ្នកនិពន្ធគម្រោង រួមជាមួយគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមបានសម្របសម្រួលជាមួយខុទ្ទកាល័យប្រធានរដ្ឋ ខុទ្ទកាល័យមជ្ឈិមបក្ស និង អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ដើម្បីបង្កើតឡើងសេចក្តីព្រាងលើកទី១នៃ “គ្រោងការណ៍យុទ្ធសាស្ត្រអំពីការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” ដើម្បីដាក់ជូនគណៈកម្មការដឹកនាំតាមផែនការ។

យោងតាមការវាយតម្លៃ ខ្លឹមសារនៃសេចក្តីព្រាងគម្រោងនេះ បានច្បាមជាប់កម្មវិធីកសាងប្រទេសជាតិ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សេចក្តីសម្រេចចិត្តរបស់ មជ្ឈិម ជាពិសេសសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ហើយស្នើឡើងចំណុចថ្មីៗជាច្រើនដើម្បីបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ