កសាងនិងអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមទៅជាអង្គភាពស្នូលនៃវិស័យប្រេងឧស្ម័ន

(VOVWORLD) - កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការ PVN ដោយបានតភ្ជាប់បណ្តាញជាមួយអង្គភាពបង្គោលចំនួន ១៣ របស់ Petrovietnam នៅទូទាំងប្រទេស ស្ថានីយ៍ធ្វើអាជីវកម្មប្រេងឧស្ម័នលើសមុទ្រវៀតណាមនិងសហព័ន្ធរុស្ស៊ីចំណុះ Petrovietnam។

កសាងនិងអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមទៅជាអង្គភាពស្នូលនៃវិស័យប្រេងឧស្ម័ន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១១ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (Petrovietnam - PVN) ដោយគោលបំណង ពន្លឿនការអនុវត្តគម្រោងសំខាន់ៗមួយចំនួន ដោះស្រាយការលំបាកនិងបញ្ហាជំពាក់ជំពិនរបស់ក្រុម។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការ PVN ដោយបានតភ្ជាប់បណ្តាញជាមួយអង្គភាពបង្គោលចំនួន ១៣ របស់ Petrovietnam នៅទូទាំងប្រទេស ស្ថានីយ៍ធ្វើអាជីវកម្មប្រេងឧស្ម័នលើសមុទ្រវៀតណាមនិងសហព័ន្ធរុស្ស៊ីចំណុះ Petrovietnam។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះបាវចនាសកម្មភាពរបស់ PVN គឺ “អភិបាលកិច្ចលើបម្រែបម្រួល ប្រមើលមើលនិន្នាការ តភ្ជាប់ធនធាន លើកកំពស់បច្ចេកវិទ្យា ជំរុញការវិនិយោគ អភិវឌ្ឍន៍ប្រកបដោយចីរភាព”។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យវិស័យប្រេងឧស្ម័នទាំងមូលផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅសំខាន់  របស់ផ្នែកទាំងមូល រួមមាន៖ ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានប្រសិទ្ធភាពសម្រាប់រាល់គម្រោង រោងចក្រ សំណង់ប្រេងឧស្ម័ន; បំពេញបានល្អនូវគោលដៅផលិតកម្ម និងអាជីវកម្មដែលបានអនុម័តសម្រាប់ឆ្នាំ ២០២២; ទន្ទឹមជាមួយគ្នានោះ បង្កើនការងាររុករកប្រេងឧស្ម័នដើម្បីរក្សាបរិមាណ ក៏ដូចជាបង្កើនមរិមាណប្រេងឧស្ម័ន ជាពិសេស បញ្ចប់ជាមូលដ្ឋាន ការដោះស្រាយគម្រោងលំបាកៗរបស់ផ្នែក។

កសាងនិងអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមទៅជាអង្គភាពស្នូលនៃវិស័យប្រេងឧស្ម័ន - ảnh 2ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកម្មាភិបាលនិងនិយោជិត នៃវិស័យប្រេងឧស្ម័នត្រូវខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមទៅជាអង្គភាពស្នូលរបស់វិស័យប្រេងឧស្ម័ន ដោយមានសក្ដានុពលផ្នែកហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារឹងមាំក្នុងប្រទេស និងក្រៅប្រទេស រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងជាតិ អភិវឌ្ឍន៍ និងការពារមាតុភូមិប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ