កសាងបង្គោលព្រំដែនលេខ៣០និង២៧៥កត់សម្គាល់ដំណាក់កាលសំខាន់ក្នុងកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន
|
កសាងបង្គោលព្រំដែនលេខ៣០និង២៧៥កត់សម្គាល់ដំណាក់កាលសំខាន់ក្នុងកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែនវៀតណាម-កម្ពុជា |
Vovworld-ក្នុងសន្និសីទសាមញ្ញនៃក្រសួងការបរទេសវៀតណាមនាថ្ងៃទី២៦វិច្ឆិកានៅក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh បានបញ្ជូនព័ត៌មានជាក់ស្ដែងជាមួយដំណាងស្ថាប័នសារព័ត៌មានស្ដីពីការដែលវៀតណាមនិងកម្ពុជាបើកការដ្ឋានកសាងបង្គោលព្រំដែនលេខ៣០និង២៧៥លើខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh បានឲ្យដឹងថា បង្គោលទាំងពីរពោលខាងលើស្ថិតក្នុងកញ្ចប់ដំណោះស្រាយមេរួមមានបង្គោលព្រំដែនចំនួន៣គឺ លេខ៣០-២៧៥និង៣១៤ និងត្រូវបានភាគីទាំងពីរចុះហត្ថលេខាក្នុងអនុស្សរណៈយោគយល់គ្នានាថ្ងៃទី២៣មេសាឆ្នាំ២០១១។
“នាថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៥ ភាគីទាំងពីរបានបើកការដ្ឋានកសាងសំណង់ចំនួន៣លេខ៣០-២៧៥ក៏ដូចជាកំណាត់ផ្លូវប្រវែង៤៥០ម៉ែត្រ។ ការកសាងបង្គោលព្រំដែនទាំងពីរនេះកត់សម្គាល់ដំណាក់កាលសំខាន់ក្នុងកិច្ចការខ័ន្ឌសីមាបោះបង្គោលព្រំដែនឆ្ពោះទៅកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។”
ស្ដីពីប្រតិកម្មរបស់វៀតណាមចំពើសម័យដោះសារដែលកំពុងប្រព្រឹត្តទៅនៅតុលាការកណ្ដាលអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីករណីប្តឹងតវ៉ារបស់ហ្វីលីពីនចំពើចិនដែលទាក់ទិនដល់សមុទ្រខាងកើត អ្នកនាំពាក្យ Le Hai Binh បានឲ្យដឹងថា៖
“ជាប្រទេសទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺជានិច្ចកាលតាមដាននិងគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២។ លើស្មារតីនោះវៀតណាមបន្តបញ្ជូនគណៈប្រតិភូដោយតួនាទីអ្នកឃ្លាំមើលមកចូលរួមសម័យតវ៉ាស្ដីពីខ្លឹមសារជាក់ស្ដែងនៃការប្តឹងតវ៉ាកណ្ដាលរវាងហ្វីលីពីននិងចិនដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់៣០វិច្ឆិកាឆ្នាំ២០១៥។”
ទាក់ទិនដល់ការដែលចិនបញ្ជូននាវាភ័ស្តុភាទៅកាន់ដំបន់សាងសង់ខុសច្បាប់នោប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យ Le Hai Binh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងតាមដានរាល់សកម្មភាពរបស់ភាគីនានានៅសមុទ្រខាងកើត។ វៀតណាមចាត់ទុកថា សកម្មភាពនេះត្រូវបានធានាគោលការណ៍គោរពអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៃប្រទេសឆ្នេរសមុទ្រសមស្របនឹងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ក៏ដូចជាសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសមរាប់ភាគីនានានោសមុទ្រខាងកើត (DOC)៕