កសាងយុទ្ធសាស្រ្តបញ្ជូនកម្មករទៅធ្វើការនៅបរទេស
(VOVWORLD) -នាឆ្នាំ ២០១៨ វៀតណាម បានបញ្ជូនកម្មករទៅធ្វើការនៅបរទេសប្រមាណ ១៤៣ ០០០ នាក់។ ហេតុដូច្នេះហើយ នេះគឺជាឆ្នាំទី ៥ ជាបន្ទបន្ទាប់ ដែលចំនួនពលករវៀតណាមបានធ្វើការនៅបរទេស ហួសពីកម្រិត ១ ០០ ០០០នាក់ ក្នុងមួយឆ្នាំ។
លោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា នាបច្ចុប្បន្ននេះ វៀតណាមគប្បីកសាងយុទ្ធសាស្ត្រមួយដើម្បីសម្របសម្រួលការបញ្ជូនកម្មករទៅបរទេស ក៏ដូចជាធានាប្រភពធនធានមនុស្សធ្វើការនៅក្នុងស្រុកផងដែរ។
“យើងខ្ញុំបានប៉ាន់ស្មានថា កម្មករពី ២០ ទៅ ២៥ ភាគរយនៃ ចំនួនពលករកើនឡើងជារៀងរាល់ឆ្នាំគប្បីទៅធ្វើការនៅបរទេស។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំយើងអាចបញ្ជូនពលករប្រមាណ ១៥០ ០០០ នាក់ទៅធ្វើការនៅបរទេស។ នាបច្ចុប្បន្ននេះ យើងគប្បីពិនិត្យឡើងវិញនូវយុទ្ធសាស្ត្របញ្ជូនកម្មករវៀតណាមទៅធ្វើការនៅបរទេសផងដែរ”៕