កសាងយន្តការនិងគោលនយោបាយពិសេសដោយឡែកដើម្បីអភិវឌ្ឍន៍តំបន់ Tay Nguyen

(VOVWORLD) - កាលពីថ្ងៃទី ២៣ មិថុនា នៅទីក្រុង Da Lat ខេត្ត Lam Dong ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Tran Luu Quang បានធ្វើជាប្រធានសន្និសីទក្រុមប្រឹក្សាសម្រប សម្រួលតំបន់ Tay Nguyen លើកទី៣។

កសាងយន្តការនិងគោលនយោបាយពិសេសដោយឡែកដើម្បីអភិវឌ្ឍន៍តំបន់ Tay Nguyen - ảnh 1សន្និសីទក្រុមប្រឹក្សាសម្របសម្រួលតំបន់ Tay Nguyen លើកទី៣។ (រូបថត៖ cand.com.vn)
ថ្លែងមតិក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ប្រធានក្រុម ប្រឹក្សាសម្របសម្រួលតំបន់ Tay Nguyen បានកត់សម្គាល់នូវការផ្លាស់ប្តូរជាវិជ្ជមាននៅ តំបន់ ដែលបង្ហាញតាមរយៈ
តួរលេខកំណើនសេដ្ឋកិច្ច ចំណូលថវិកា ការបញ្ចេញទុន វិនិយោគសាធារណៈ ជាដើម។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ កំណត់ក្របខណ្ឌ ច្បាប់ដើម្បីឲ្យបណ្ដាខេត្តក្នុងតំបន់ Tay Nguyen អភិវឌ្ឍន៍រួមគ្នាក្នុងស្មារតីសហប្រតិបត្តិ ការ។ នេះជាទិសដៅដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យោងតាមលោកឧបនាយក រដ្ឋមន្ត្រី ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងមានរបៀបរៀបរយ បណ្តាខេត្តនៅ តំបន់ Tay Nguyen អាចអនុវត្តន៍ខ្លឹមសារនានា រួមមាន៖ អភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍; អភិវឌ្ឍន៍វិស័យទេសចរណ៍តាមខ្សែសង្វាក់ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវអត្ត សញ្ញាណវប្បធម៌ពិសេស; ចែករំលែក ការទាក់ទាញការវិនិយោគក្នុងស្រុកនិងបរទេស ដើម្បីបង្កើតកម្លាំងចលករ ជំនឿជាក់ និងសន្ទុះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃតំបន់ Tay Nguyen។
លើសពីនេះ បណ្ដាខេត្តក្នុងតំបន់ Tay Nguyen ក៏ត្រូវយកចិត្ត ទុកដាក់អនុវត្តន៍កម្មវិធីគោលដៅជាតិ ដើម្បីធានាគុណភាពនិងវឌ្ឍនភាព; កំណត់ យ៉ាងច្បាស់នូវភារកិច្ចក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ Tay Nguyen ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងកម្មវិធីសកម្មភាពរបស់ រដ្ឋាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ