កសាងយន្តការពិនិត្យ ព្យាបាលជំងឺ Covid-19 ចំពោះសមាជិកនៃ ស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានយល់ស្របនឹងគោលការណ៍ យកថវិការដ្ឋដើម្បីទូទាត់ការចំណាយលើការពិនិត្យនិងព្យាបាលជំងឺ Covid-19 នៅក្រៅវិសាលភាពទូទាត់តាមកិច្ចសន្យាធានារ៉ាប់រង។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបាន បញ្ជាដឹកនាំឲ្យកសាងយន្តការពិនិត្យ ព្យាបាលជំងឺ Covid-19 ចំពោះ សមាជិកស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស។

ជាក់ស្ដែងគឺ លោកនាយករដ្ឋមន្រ្តីបានយល់ស្របនឹងគោលការណ៍ យកថវិការដ្ឋដើម្បីទូទាត់ការចំណាយលើការពិនិត្យនិងព្យាបាលជំងឺ Covid-19 នៅក្រៅវិសាលភាពទូទាត់តាមកិច្ចសន្យាធានារ៉ាប់រង។         លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យក្រសួងការបរទេស ក្រសួងហិរញ្ញ វត្ថុនិងក្រសួងយុត្តិធម៌និងស្ថាប័នពាក់ព័ន្ធនានា កសាងសេចក្ដី សម្រេចចិត្តយ៉ាងឆាប់ៗដើម្បីដាក់ជូនរដ្ឋាភិបាលពិចារណានិងសម្រេចចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ