កសាងរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយនិងការរំខានដល់ប្រជាជន

(VOVWORLD) - នារសៀលថ្ងៃទី១៤ខែឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការជម្រុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាម។ 
កសាងរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយនិងការរំខានដល់ប្រជាជន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Vu Dung/ VOV) 

នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា បុព្វបទដើម្បីកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាមូលដ្ឋានទិន្នន័យជាតិដែលមានស្រាប់ ហើយភារកិច្ចចំពោះមុខគឺបំពេញនូវមូលដ្ឋានទិន្នន័យនេះជាពិសេស គឺបង្កើតយន្តការចែករំលែកទិន្នន័យរវាងស្ថាប័នរដ្ឋបាលរដ្ឋ តាមទិសដៅវិមជ្ឈការ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រសិនបើមិនកសាងរដ្ឋាភិ បាលអេឡិចត្រូនិកវៀតណាមនឹងយឺតយ៉ាវក្នុងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “យើងកំពុងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថល់នៅវៀតណាមតាមនោះរដ្ឋាភិ បាលត្រូវក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ ហើយតាមរយៈរដ្ឋាភិ បាលអេឡិចត្រូនិកនឹងរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំខានដល់ប្រជា ជន។ ហើយក៏តាមរយៈរដ្ឋាភិបាលអេឡិចត្រូនិក យើងនឹងធ្វើការកែទម្រង់ថ្មី ជាពិសេសគឺកែទម្រង់រដ្ឋបាល ដែលជាភារកិច្ចសំខាន់ ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំង ថែមទៀតដើម្បីបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួលនៅវៀតណាម”។

កសាងរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយនិងការរំខានដល់ប្រជាជន - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Vu Dung/VOV5) 

នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺមានការតភ្ជាប់រវាងការកែទម្រង់រដ្ឋបាលនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅគ្រប់ជាន់ថ្នាក់។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីបានយល់ព្រមបង្កើតគណៈកម្មការជាតិស្តីពីរដ្ឋាភិបាលអេឡិចត្រូនិក ឈរ លើមូលដ្ឋានពង្រឹងឡើងវិញគណៈកម្មការជាតិទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មានអំពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ នាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការនិងបញ្ជាណែនាំផ្ទាល់ការកសាង រដ្ឋាភិបលអេឡិចត្រូនិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ