កសាងរដ្ឋាភិបាលអេឡិចត្រូនិចដើម្បីបម្រើកិច្ចការបញ្ជាដឹកនាំក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី“ ការជំរុញការអភិវឌ្ឍន៍រដ្ឋាភិបាល អេឡិចត្រូនិក ដើម្បីបម្រើកិច្ចការបញ្ជាដឹកនាំក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា” ។
កសាងរដ្ឋាភិបាលអេឡិចត្រូនិចដើម្បីបម្រើកិច្ចការបញ្ជាដឹកនាំក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖  hanoimoi.com.vn)

រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Umeda Kunio បានអញ្ជើញធ្វើ ជាសហប្រធានសិក្ខាសាលានេះ។ នៅក្នុងសិក្ខាសាលានោះ តំណាងទាំងឡាយបានវាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា បានអនុវត្តយ៉ាងសកម្មនិងទទួលបានលទ្ធផលជាមូលដ្ឋានដ៏សំខាន់ៗ ដូចជាការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក។ លោក Mai Tien Dung បានមានប្រសាសន៍ថា៖

«យើងគប្បីបញ្ជាដឹកនាំអង្គភាពពាក់ព័ន្ធនានាយ៉ាងប្តូរផ្តាច់ក្នុងការសហការជាមួយខុទ្ទកាល័យរដ្ឋាភិបាល ដើម្បីតភ្ជាប់កម្មវិធីផ្នែកទន់ក្នុងការគ្រប់គ្រងឯកសារ ដើម្បីធានាបាន ១០០ % នៃឯកសារអេឡិចត្រូនិច ត្រូវបានផ្ញើនិងទទួល នៅថ្នាក់រដ្ឋបាលទាំង ៤។ ទន្ទឹមនឹងនេះដែរ ត្រូវផ្តោតសំខាន់លើការសុក្រិតគេហទំព័រអេឡិចត្រូនិចសេវាកម្មសាធារណៈ ប្រព័ន្ធព័ត៌មានអេឡិចត្រូនិចបញ្ជរតែមួយ សម្រាប់ថ្នាក់ក្រសួង ខេត្ត ព្រមទាំងតភ្ជាប់ជាមួយគេហទំព័រ    សេវាកម្មសាធារណៈជាតិផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ