កសាងរបៀបរបបច្បាប់ឲ្យបានល្អឥតខ្ចោះជាភារកិច្ចស្នូលរបស់រដ្ឋាភិបាល

(VOVWORLD) -អញ្ជើញថ្លែងមតិសន្និដ្ឋាននៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ២០១៨ នា រសៀលថ្ងៃទី៣ខែឧសភានៅទីក្រុងហាណូយនោះ  នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានស្នើឲ្យសមាជិករដ្ឋាភិបាលម្នាក់ៗនិងរដ្ឋមន្ត្រី ក្រសួងស្ថាប័ននានា ត្រូវយល់ឲ្យបានច្បាស់នូវកាតព្វកិច្ចរបស់ខ្លួន ចំពោះបក្ស រដ្ឋាភិ បាលនិងប្រជាជន។
កសាងរបៀបរបបច្បាប់ឲ្យបានល្អឥតខ្ចោះជាភារកិច្ចស្នូលរបស់រដ្ឋាភិបាល - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ

ជាពិសេសត្រូវតាមដានជាប់និងទប់ទល់ផ្ទាល់ចំពោះបម្រែ បម្រួលកើតមានឡើងទាំងក្នុងនិងក្រៅប្រទេសដើម្បីនាំបុព្វហេតុផ្លាស់ប្តូរថ្មីបន្ត បោះជំហានទៅមុខ។ ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ជាពិសេសគឺប្រមុខត្រូវជ្រួតជ្រាបនូវគោលការណ៍របស់រដ្ឋាភិបាល គឺ“វិន័យ សុចរិត ប្រតិ បត្តិ ច្នៃប្រឌិត ប្រសិទ្ធភាព” ហើយក្នុងការគ្រប់គ្រងកុំអត្តនោម័តជាដាច់ ខាត។

        ក្នុងកិច្ចប្រុំលើកនេះ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់សារជាថ្មីថា កិច្ចការកសាងនិងសុក្រិដ្ឋរបៀបរបបច្បាប់ កំណែទម្រង់រដ្ឋបាល កែ លំអបរិយាកាសសេដ្ឋ កិច្ចតែងតែត្រូវបានកំណត់ជាអាទិភាពជួរមុខសម្រាប់ឆ្នាំ២០១៨និងឆ្នាំបន្តបន្ទាប់ របស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវរក្សាឲ្យស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងល្អអតិផរណាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ