កសាងស្រុក Truong Sa ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅលើសមុទ្រ
(VOVWORLD) - ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេស និងអាណិក ជនវៀតណាមនៅឯបរទេស... ស្រុកកោះ Truong Sa មានការអភិវឌ្ឍលើគ្រប់វិស័យ។
ស្រុក Truong Sa ទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី១។ (រូបថត៖ baokhanhhoa) |
នាថ្ងៃទី ៩ ខែធ្នូ ស្រុក Truong Sa ខេត្ត Khanh Hoa បានប្រារព្ធពិធីរំលឹកខួបលើកទី ៤០ នៃទិវាប្រពៃណីរបស់ស្រុក (ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៩៨២ - ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី១។ នៅក្នុងពិធីនេះ លេខារងនៃគណៈកម្មាធិការបក្សខេត្ត Khanh Hoa លោក Ha Quoc Tri បានស្នើថា នាពេលខាងមុខ ស្រុក Truong Sa នឹងបន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវគោលជំហរ គោមាគ៌ានយោបាយ យោធា សេដ្ឋកិច្ច និងកិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព; សម្របសម្រួលជាមួយកងកម្លាំងនានាក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូន ធានាសុវត្ថិភាពតំបន់ប្រជុំកោះ Truong Sa ជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទ។
ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេស និងអាណិកជនវៀតណាមនៅឯបរទេស... ស្រុកកោះ Truong Sa មានការអភិវឌ្ឍលើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចត្រូវបានយកចិត្តទុកដាក់វិនិយោគគ្រប់ជ្រុងជ្រោយ នៅតាមឃុំកោះនានា សំណង់វិញ្ញាណ វប្បធម៌ សុខាភិបាល និងអប់រំ ជាច្រើនត្រូវបានវិនិយោគ ជួសជុល និងថែទាំជារៀងរាល់ឆ្នាំ៕