កាសែតកូរ៉េខាងត្បូង៖វៀតណាមគឺជាប្រទេសស្នូលក្នុងយុទ្ធនាការ ភាគខាងត្បូង
(VOVWORLD) -ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Moon Jae-in នាពេលខាងមុខនឹងបង្កើតឡើងសន្ទុះថ្មីមួយ សម្រាប់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម។
កាសែតកូរ៉េខាងត្បូង៖វៀតណាមគឺជាប្រទេសស្នូលក្នុងយុទ្ធនាការ ភាគខាងត្បូង |
ការសែត “The Korea Times” ផ្សាយជាភាសាអង់គ្លេសច្បាប់ចុះផ្សាយថ្ងៃទី ២១ មិនាបានដកស្រង់សំដីរបស់មន្ត្រីខុទ្ទកាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានវាយតម្លៃថា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Moon Jae-in នាពេលខាងមុខនឹងបង្កើតឡើងសន្ទុះថ្មីមួយ សម្រាប់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ដែលទើបនឹងលេចធ្លោនៅតំបន់អាស៊ីអាគ្នេយ៍។ ការសែតនេះក៏បានជូនដំណឹងអំពីកម្មវិធីធ្វើសកម្មភាពរបស់លោក Moon Jae-in ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៤ មិនា។ ក្នុងនោះ លោក Moon Jae-in និងមានជំនួបជាមួយលោក Park Hang-seo គ្រូបង្វឹកជាជនជាតិកូរ៉េខាងត្បូងរបស់ក្រុមបាល់ទាត់ជំរើសជាតិ វៀតណាម។ ក្នុងថ្ងៃទី ២ នៃដំណើរទស្សនកិច្ចនេះ លោក Moon Jae-in នឹងមានជំនួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ផងដែរ៕