កាសែតជប៉ុនវាយតម្លៃខ្ពស់ចំពោះសក្តានុពលថាមពលខ្យល់នៅឯនាយសមុទ្ររបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ៦ មករា កាសែត Nikkei Asia ប្រទេសជប៉ុនបានបង្ហោះបទវិភាគអំពី សក្តានុពលវាយោអគ្គីសនីរបស់វៀតណាម ក្នុងនោះបញ្ជាក់ថា “វាយោអគ្គីសនីនៅឯ នាយសមុទ្ររបស់វៀតណាមកំពុងទាក់ទាញបានលំហូរវិនិយោគពីបរទេស”។ 
កាសែតជប៉ុនវាយតម្លៃខ្ពស់ចំពោះសក្តានុពលថាមពលខ្យល់នៅឯនាយសមុទ្ររបស់វៀតណាម - ảnh 1នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នៅឃុំ Dong Hai ស្រុក Duyen Hai ខេត្ត Tra Vinh ក្រុមហ៊ុន ភាគហ៊ុន Trung Nam Tra Vinh លេខ ១ ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន Trung Nam បានពិធីសម្ពោធរោងចក្រវាយោអគ្គីសនី Dong Hai លេខ ១។ (រូបថត៖ VNA)
យោង តាមអត្ថបទនេះ ក្រុមហ៊ុនជប៉ុននិងអឺរ៉ុបកំពុងមានសកម្មភាពយ៉ាងខ្លាំងក្លាក្នុងវិស័យ ថាមពលខ្យល់នៅឯនាយសមុទ្រនៅប្រទេសវៀតណាម។
នៅខែកញ្ញា ឆ្នាំ ២០២២ សម្ព័ន្ធក្រុមហ៊ុន Sumitomo របស់ប្រទេសជប៉ុនបាន ប្រកាសពីការដាក់ពង្រាយគម្រោងវាយោអគ្គីសនីនៅឯនាយសមុទ្រវៀតណាម។ ៣ ខែក្រោយមក Sumitomo បានធ្វើការស្ទង់មតិមួយ ដើម្បីស្រាវជ្រាវពីផ្លូវខ្សែកាប។ សម្ព័ន្ធក្រុមហ៊ុននេះគ្រោងនឹងដាក់ឱ្យដំណើរការរោងចក្រវាយោអគ្គីសនីនៅវៀតណាម ដែលមានអានុភាពពី ៥០០ MW ទៅ ១ GW នៅឆ្នាំ ២០៣០។ ក្រៅពី Sumitomo ក្រុមហ៊ុន Renova ដែលមានឯកទេសខាងថាមពលកកើតឡើងវិញក៏កំពុងស្វែងរក ចំណែកទីផ្សារក្នុងវិស័យវាយោអគ្គីសនីនៅឯនាយសមុទ្រនៅវៀតណាមផងដែរ។ នៅខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន Renova បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាស្តីពីការអភិវឌ្ឍវាយោអគ្គីសនីនៅឯនាយសមុទ្រជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម ដើម្បីសាងសង់រោងចក្រវាយោអគ្គីសនីដែលមានសមត្ថភាព ២ GW នាពេលអនាគត។
ដោយពន្យល់ពីមូលហេតុធ្វើឲ្យវិស័យវាយោអគ្គីសនីរបស់ វៀតណាមបានក្លាយជាគោលដៅទាក់ទាញសម្រាប់លំហូរទុនវិនិយោគពីបរទេស Nikkei Asia បានឲ្យ ដឹងថា ខ្យល់បក់ខ្លាំងនៅឯនាយសមុទ្រភាគខាងត្បូងវៀតណាមបានធ្វើឱ្យទីនេះក្លាយ ជាទីកន្លែងដ៏ល្អបំផុតមួយនៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍វាយោអគ្គីសនី។ លើសពីនេះទៅ ទៀតគឺ ការសន្យារបស់រដ្ឋាភិបាលវៀតណាមចំពោះការមិនបំភាយឧស្ម័នកាបូនិចសូន្យ ត្រឹមពាក់កណ្តាលសតវត្សនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ