កាសែតរូម៉ានីបានចុះផ្សាយអត្ថបទជាភាសាវៀតណាម ដើម្បីជួយកម្មករវៀតណាមក្នុងការការពារនិងទប់ស្កាត់ COVID-19

(VOVWORLD) - ក្រោមចំណងជើងថា “តើត្រូវធ្វើយ៉ាងម៉េចដើម្បីកម្មករវៀត ណាមអាចការពារខ្លួនពីCOVID-19” អត្ថបទនេះ បាននិយាយពីការរីករាលដាលនៃជំងឺរាតត្បាតនៅរ៉ូម៉ានីនាពេលកន្លងមក និងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ 
កាសែតរូម៉ានីបានចុះផ្សាយអត្ថបទជាភាសាវៀតណាម ដើម្បីជួយកម្មករវៀតណាមក្នុងការការពារនិងទប់ស្កាត់ COVID-19 - ảnh 1កាសែតរូម៉ានីបានចុះផ្សាយអត្ថបទជាភាសាវៀតណាម ដើម្បីជួយកម្មករវៀតណាមក្នុងការការពារនិងទប់ស្កាត់ COVID-19 

ចំពោះមុខស្ថានភាពជំងឺ COVID-19 កំពុងរីករាលដាលយ៉ាងស្មុគស្មាញនៅអឺរ៉ុបខណៈពេលដែលមានពលករ វៀតណាមរាប់ពាន់នាក់កំពុងធ្វើការនៅរ៉ូម៉ានី ហើយពួកគេភាគច្រើន មិនចេះភាសារបស់ប្រទេសម្ចាស់ផ្ទះនោះទេ តាមនោះ កាសែត Libertatea.ro របស់រូម៉ានី បានចុះផ្សាយអត្ថបទជាភាសាវៀតណាម ដើម្បីធ្វើបច្ចុប្បន្នភាពនូវស្ថានភាពជំងឺនិងផ្តល់ព័ត៌មានចាំបាច់សម្រាប់ពលករវៀតណាមនៅប្រទេសអឺរ៉ុបកណ្ដាលនេះ។

ក្រោមចំណងជើងថា “តើត្រូវធ្វើយ៉ាងម៉េចដើម្បីកម្មករវៀតណាមអាចការពារខ្លួនពី COVID-19” អត្ថបទនេះ បាននិយាយពីការរីករាលដាលនៃជំងឺរាតត្បាតនៅរ៉ូម៉ានីនាពេលកន្លងមក និងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ក៏មានលេខទូរស័ព្ទបន្ទាន់ សម្រាប់ជួយសម្រួលក្នុងករណីចាំបាច់។

អត្ថបទនេះក៏ដាស់មនុស្ស  គួររក្សាភាពនឹងនរចិត្ត ក្នុងពេលដែល ប្រធានាធិបតីរ៉ូម៉ានីប្រកាសអំពីភាពអា សន្នក្នុងរយៈពេល ៣០ ថ្ងៃ ព្រោះថា តម្រូវការចាំបាច់ប្រចាំថ្ងៃត្រូវបានផ្គត់ផ្គង់ពេញលេញនិងមិនត្រូវបានតម្លើងថ្លៃនោះឡើយ។ សម្រាប់អ្នកដែលឆ្លងនឹងទទួលការព្យាបាលដោយឥតគិតថ្លៃ ថ្វីត្បិតតែគ្មានប័ណ្ណធានារ៉ាប់រងសុខភាពក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ