កាសែតរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid - 19
(VOVWORLD) - វៀតណាមគឺជាប្រទេសមួយក្នុងចំណោម ប្រទេសដែលទទួលបានជោគជ័យនៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid – 19។
ប្រជាជនតម្រង់ជួរ ២ ម៉ែត្រពីគ្នាដើម្បីការពារការរាតត្បាត Covid-19 (ប្រភព៖ AFP / baoquocte.vn) |
គេហទំព័រ“ និទាឃរដូវរុស្ស៊ី” (Rusvesna) នាថ្ងៃទី ១៩ ខែមេសា បានចុះផ្សាយអត្ថបទសរសេរដោយមានចំណងជើង ថា “អព្ភូតហេតុរបស់វៀតណាម - វិធីសាស្ត្ររបស់ប្រទេសជាតិដ៏អង់អាចក្លាហានវាយកម្ចាត់ជំងឺរាតត្បាតសកលដ៏កាចសា ហាវ”។ អត្ថបទនេះបានអះ អាងថា វៀតណាមគឺជាប្រ ទេសមួយក្នុងចំណោម ប្រ ទេសដែលទទួលបានជោគជ័យនៅ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid – 19។ មូលហេតុនៃជោគជ័យរបស់វៀតណាមគឺមកពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតនានា ដូចជា SARS នាឆ្នាំ ២០០៣ និងជំងឺផ្កាសាយ H5N1 នាឆ្នាំ ២០០៤។ ទន្ទឹមនឹងនេះ ហេតុផលដែលជួយវៀតណាមកាត់ បន្ថយចំនួនអ្នកឆ្លងគឺតម្លាភាពព័ត៌មាន និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល ជាមួយប្រជាជន។យោងតាមអត្ថបទនេះបានឲ្យដឹងថា អ្នកជំនាញជឿជាក់ថាដោយមានវិធានការជួយទ្រទ្រង់សេដ្ឋកិច្ចរបស់រដ្ឋនោះ សេដ្ឋកិច្ចវៀតណាមនឹងនៅតែរីកចម្រើន បើទោះបីត្រូវរងផលប៉ះពាល់ដោសជំងឺឆ្លង Covid-19 ក៏ដោយ៕