កាសែតឡាវកោតសរសើរការរីកចម្រើន និងភាពខ្លាំងមាំមួនរបស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - នៅថ្ងៃទី ៦ ខែកុម្ភៈ កាសែត Pasaxon (កាសែតប្រជាជន) ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ  បានបន្តចុះផ្សាយលើទំព័រមុខនូវបទវិចារណកថាមួយ មានចំណងជើងថា “រយៈពេល ៩៣ ឆ្នាំ នៃការរីកចម្រើន និងខ្លាំងមាំមួនរបស់បក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៣)។
កាសែតឡាវកោតសរសើរការរីកចម្រើន និងភាពខ្លាំងមាំមួនរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1កាសែត Pasaxon នាថ្ងៃទី៣ ខែកុម្ភៈ បានចុះផ្សាយអត្ថបទ អបអរសាទរខួបលើកទី៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ Hai Tien/nhandan.vn)

អត្ថបទបានសង្កត់ធ្ងន់ថា៖ លោកប្រធានហូជីមិញតែងតែប្រាថ្នា នាំមកជូនប្រទេសជាតិសេចក្តីសម្បូរធូរធារ ភាពខ្លាំងរឹងមាំ នាំមកនូវសេរីភាព វិបុលភាព និងសុភមង្គលជូនប្រជាជន ហើយកិច្ចការទាំងនោះ ត្រូវបានអនុវត្តតាមគោលមាគ៌ា គោលនយោបាយ ជាក់ស្តែង សមស្រប  មានភាពបត់បែន តាមគោលការណ៍ណែនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ។ នៅក្នុងមរតកសាសន៍របស់លោកប្រធានហូជីមិញមុនពេលលោកលាចាកលោក លោកមានបំណង ថា “បក្សទាំងមូល និងប្រជាជនវៀតណាមទាំងមូល ខិតខំប្រឹងប្រែងសាមគ្គី ដើម្បីកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព   ប្រជាធិបតេយ្យ និងរឹងមាំ ហើយរួមចំណែកសក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក”។ សតិអារម្មណ៍និងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញត្រូវបានបក្សនិងប្រជាជនវៀតណាមទាំងមូល សម្រេចបានក្នុងបុព្វហេតុកសាងប្រទេសតាមមាគ៌ាសង្គមនិយម ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

អត្ថបទបានសន្និដ្ឋានថា លទ្ធផល និងសមិទ្ធិផលដែលសម្រេចបានគឺមានសារៈសំខាន់ជាទីបំផុត ទូលំទូលាយ និងបានបង្កើតឡើងចំណុចលេចធ្លោជាច្រើន ដូចជាឯកសារនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់ថា “ប្រទេសវៀតណាមមិនដែលមាន ឱកាស សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ