កាសែតឡាវកោតសរសើរល្បឿនកំណើនទេសចរណ៍វៀតណាម
(VOVWORLD) - យោងតាមអត្ថបទនេះ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៨.៨ លាននាក់ កើនឡើងជាង ៤% បើធៀបនឹងរយៈពេលមុនជំងឺរាតត្បាតកូវីដ ១៩ ។
កាសែតឡាវកោតសរសើរល្បឿនកំណើនទេសចរណ៍វៀតណាម។ រូបថត៖ VOV |
កាសែត Laophattananews (ឡាវអភិវឌ្ឍន៍) របស់សមាគមអ្នកកាសែតឡាវទើបតែបានចុះផ្សាយអត្ថបទដោយបានលើកសរសើរ និងបង្ហាញពីការចាប់អារម្មណ៍អំពីល្បឿនកំណើនលើវិស័យទេសចរណ៍របស់វៀតណាម។ យោងតាមអត្ថបទនេះ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៨.៨ លាននាក់ កើនឡើងជាង ៤% បើធៀបនឹងរយៈពេលមុនជំងឺរាតត្បាតកូវីដ ១៩ ។ ក្រៅពីនោះ អត្ថបទក៏ចាប់អារម្មណ៍អំពីបរិមាណអ្នកទេសចរមកពីប្រទេសអាស៊ីឦសាន ដូចជាកូរ៉េខាងត្បូង និងចិន ដែលស្រូបយកជាង ៤៧% នៃបរិមាណភ្ញៀវអន្តរជាតិសរុបមកវៀតណាម ដោយចាត់ទុកថា នេះគឺជាទីផ្សារសំខាន់ពីរ ដែលជួយផ្នែកទេសចរណ៍វៀតណាមងើបឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសទីផ្សារចិនបានកើនឡើងជាង ២២៩% ក្នុងមួយឆ្នាំ។
កាសែត Laophattananews បានវាយតម្លៃថា បរិមាណភ្ញៀវអន្តរជាតិមកកាន់វៀតណាមនឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងឆមាសទី ២ នៃឆ្នាំនេះ ហើយវៀតណាមនឹងសម្រេចគោលដៅស្វាគមន៍ភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់ក្នុងឆ្នាំនេះ៕