កាសែតឡាវ៖ ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បង្ហាញពីការគោរពនិងទំនុកចិត្តនយោបាយពិសេសរបស់បក្ស និងរដ្ឋវៀតណាម

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ឧសភា។ 
កាសែតឡាវ៖ ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បង្ហាញពីការគោរពនិងទំនុកចិត្តនយោបាយពិសេសរបស់បក្ស និងរដ្ឋវៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ Doan Tan/TTXVN)

កាសែត PathetLao Daily របស់ទីភ្នាក់ងារសារព័ត៌មានឡាវ នាថ្ងៃទី ១៣ ឧសភា បានចុះផ្សាយនៅទំព័រមុខនូវអត្ថបទមួយដែលមានចំណងជើងថា “ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បង្ហាញអំពីការគោរពនិងទំនុកចិត្ត នយោបាយពិសេសរបស់បក្ស រដ្ឋវៀតណាមចំពោះឡាវ” ដោយអះអាងថា  ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋសភា នៃប្រទេសទាំងពីរនិយាយដោយឡែក  និងទំនាក់ទំនងវៀត ណាម-ឡាវនិយាយរួម។

PathetLao Daily បានអះអាងថា ដំណើរទស្សនកិច្ចនេះ បានរួមចំណែកអះអាងសារជាថ្មីថា ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម គឺជាក្រិត្យក្រមនៃការអភិវឌ្ឍន៍ និងជាកត្តាសំខាន់ដើម្បីធានាបាននូវជ័យជំនះនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសនីមួយៗ និងជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ ដែលមនុស្សជំនាន់នេះ នៅតែរក្សា ការពារ ផ្សព្វផ្សាយ ហើយនឹងបន្តទៅមនុស្សជំនាន់ក្រោយ។

សូមជម្រាបថា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ឧសភា។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅឡាវរបស់ថ្នាក់ដឹកនាំសំខាន់របស់វៀតណាម ក្នុងឆ្នាំមិត្តភាពឡាវ-វៀតណាមឆ្នាំ២០២២ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសឡាវរបស់ប្រធានរដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ