កាសែតអាល្លឺម៉ង់លើក​​សរសើរគោលមាគ៌ា និងគោលនយោបាយដ៏មាន​ប្រសិទ្ធភាពរបស់វៀតណាម

(VOVWORLD) - កាសែត die Welt របស់អាឡឺម៉ង់នៅថ្ងៃទី៩ ខែវិច្ឆិកា បានចុះផ្សាយអត្ថបទមួយដោយលើកសរសើរគោលនយោបាយដ៏មានប្រសិទ្ធភាពរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបាននាំមកនូវបរិយាកាសវិនិយោគប្រកបដោយភាពស្វាហាប់ គួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។
កាសែតអាល្លឺម៉ង់លើក​​សរសើរគោលមាគ៌ា និងគោលនយោបាយដ៏មាន​ប្រសិទ្ធភាពរបស់វៀតណាម - ảnh 1ការវេចខ្ចប់ផលិតផលត្រីប្រាបង្កកនៅរោងចក្ររបស់ Navico។ (រូបថត៖ Vu Sinh/TTXVN)

យោងតាមអត្ថបទនោះ វៀតណាមគឺជាឧទាហរណ៍ជាក់ស្តែង អំពីលទ្ធផលដែលការអនុវត្តន៍កម្មសិទ្ធិឯកជន និងកំណែទម្រង់សេដ្ឋកិច្ចទីផ្សារអាចសម្រេចបាន។ តាមពិតទៅ វៀតណាមបានលុបបំបាត់ភាពក្រីក្រយ៉ាងខ្លាំង។ សព្វថ្ងៃនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្វាហាប់បំផុតនៅលើពិភពលោក ដោយមានឱកាសជាច្រើនសម្រាប់អាជីវកម្ម។ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ៦ដង ចាប់តាំងពីពេលចាប់ផ្តើមកំណែទម្រង់ (១៩៨៦)។ ពីប្រទេសមួយដែលពីមុន មិនអាចផលិតអង្ករបានគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួននោះ សព្វថ្ងៃនេះ វៀតណាមគឺជាប្រទេសនាំចេញអង្ករធំបំផុតមួយរបស់ពិភពលោក ហើយក៏ជាប្រទេសនាំចេញផលិតផលអេឡិចត្រូនិចដ៏សំខាន់បំផុតមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ