កាសែតអាល្លឺម៉ង់៖វៀតណាមទទួលបានជោគជ័យធំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ

(VOVworld) - កាសែតអេឡិចត្រូនិកនៃទីភ្នាក់ងារសារព័ត៏មាន DW របស់ អាល្លឺម៉ង់
នាថ្ងៃទី២៧ ឧសភា បានចុះផ្សាយអត្ថបទសរសេរមានចំណងជើងថា “សមិទ្ធិផល
ក្នុងការប្រយុទ្ធប្រឆាំងភាពក្រីក្ររបស់វៀតណាម” ដោយបានវាយតំលៃខ្ពស់ចំពោះ
រាល់លទ្ធផលដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង អនុវត្តប្រកប
ដោយជោគជ័យបណ្ដាគោលដៅសហស្សវត្សរ៍របស់អ.ស.បអំពីការកាត់បន្ថយភាព
ក្រីក្រ។តាមអត្ថបទនេះថា វៀតណាមបានក្លាយទៅជាប្រទេស អាស៊ីអាគ្នេយ៍ដែល
ទទួលបានស្នាដៃក្នុងការកាត់បន្ថយភាពក្រីក្រល្អជាង ប្រទេសនានាលើពិភពលោក ដោយឈរលើមូលដ្ឋានរបាយការណ៍ដែល បានប្រកាសនាថ្ងៃទី២៧ ឧសភា របស់
អង្គការកសិកម្មស្បៀងអាហារអ.ស.ប (FAO)។តាមរបាយការណ៍របស់ FAO ថានា
ឆ្នាំ១៩៩០ ចំនួនប្រជាជនវៀត ណាមមួយភាគបីស្ថិតនៅក្នុងស្ថានភាពក្រីក្រប៉ុន្តែ
នាបច្ចុប្បន្នតួរលេខនេះមានតែមួយភាគដប់តែប៉ុណ្ណោះ។
កាសែតអាល្លឺម៉ង់៖វៀតណាមទទួលបានជោគជ័យធំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ - ảnh 1
វៀត ណាមគប្បីមានគោលនយោបាយថែមទៀតដើម្បីនាំយករាល់សមិទ្ធិផលក្នុងការកាត់បន្ថយ
ភាពក្រីក្រទៅកាន់ប្រជាជនជាជនជាតិភាគតិច

អត្ថបទសរសេរក៏បានដកស្រង់សម្ដីរបស់បណ្ឌិត Gerhard Will អ្នកជំនាញការអាស៊ី
អាគ្នេយ៍នៅសាលាសភាបណ្ឌិតវិទ្យាសាស្ត្រនិងនយោបាយអាល្លឺម៉ង់ដោយវាយ
តំលៃថា បក្សកុម្មុយនីស្តវៀតណាម បានមានសេចក្ដីសំរេច១ដ៏ត្រឹមត្រូវពេល
អនុវត្តគោលមាគ៌ាផ្លាស់ប្ដូរថ្មីនាឆ្នាំ១៩៨៦។បណ្ឌិត Will ក៏បានថ្លែងដែរថា វៀត ណាមគប្បីមានគោលនយោបាយថែមទៀតដើម្បីនាំយករាល់សមិទ្ធិផលពោល ខាងលើទៅកាន់ប្រជាជនជាជនជាតិភាគតិចនិងទៅកាន់តំបន់ឆ្ងាយដាច់
ស្រយាល់នានាលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ