កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម

(VOVworld) - ក្នុងច្បាប់ចេញផ្សាយនាពេលថ្មីៗនេះ កាសែត រលកអាល្លឺម៉ង់ (DW)
ចុះផ្សាយអត្ថបទសរសេរឲ្យដឹងថា អង្គភាពអាជីវកម្មអាល្លឺម៉ង់កំពុងចាត់ទុកវៀត
ណាមជាទីមកដល់សំខាន់ក្នុងយុទ្ធសាស្ត្រធ្វើអាជីវកម្មវិនិយោគរបស់ខ្លួននៅតំបន់
អាស៊ី-ប៉ាស៊ីហ្វិក។អត្ថបទនេះយកឧទាហរណ៍អំពីការទទួលជោគជ័យរបស់សម្ព័ន្ធ
ក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas នៅវៀតណាម។ពីច្រើនឆ្នាំមក បណ្ដាផលិត
ផលរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតនៅវៀតណាម និងវៀតណាមក្លាយទៅជាទី
កន្លែងផ្គត់ផ្គង់ផលិតផលសំខាន់ទី៣របស់ Adidas លើទូទាំងពិភពលោក។អត្ថបទ
នេះ ក៏បានចាត់ទុកដែរថា មិនត្រឹមតែ Adidas ប៉ុណ្ណោះទេ ថែមទាងពាណិជ្ជសញ្ញា
របស់អាល្លឺម៉ង់និយាយរួមសុទ្ធតែមានទំនុកទុកចិត្តខ្ពស់របស់អតិថិជនវៀតណាម ជាពិសេសគឺក្នុងវិស័យរថយន្តដោយពាណិជ្ជសញ្ញាដូចជា Mercedes BMW Audi។

កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម - ảnh 1
(រូបថត៖TTXVN)


តាមបទសរសេរនេះ ដោយមានបរិមាណប្រជាជនចំនួន៩០លាននាក់និងអត្រា
កំណើននៃប្រាក់ចំណូលក្នុងមនុស្សម្នាក់ស្ថិរភាព វៀតណាមបានក្លាយទៅជាទី
ផ្សារប្រើប្រាស់ក្នុងប្រទេស១គួរឲ្យទាក់ទាញចំពោះវិនិយោគិនអន្តរជាតិនានា ក្នុង
នោះមានអាល្លឺម៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ