កាសែតអូស្រ្តាលី៖ ប្រទេសវៀតណាមទប់ស្កាត់ជំងឺ Covid-19 លើកទី២យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពដោយគ្មានការចំណាយជាច្រើនឡើយ

(VOVWORLD) - សម្ព័ន្ធផ្សព្វផ្សាយព័ត៌មាន ABC របស់អូស្រ្តាលី កាលពីថ្ងៃទី ២៣ ខែកញ្ញាមានអត្ថបទមួយ ដែលវាយតម្លៃអំពីការឆ្លើយតបយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព ក៏ដូចជាមិនសូវចំណាយច្រើនចំពោះការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឲ្យ ជីវភាពរបស់នៅរបស់ប្រជាជនវៀតណាម មានភាពប្រក្រតីវិញយ៉ាងឆាប់ៗផងដែរ។
កាសែតអូស្រ្តាលី៖ ប្រទេសវៀតណាមទប់ស្កាត់ជំងឺ Covid-19 លើកទី២យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពដោយគ្មានការចំណាយជាច្រើនឡើយ - ảnh 1អត្ថបទរបស់ ABC បានវាយតំលៃពីរបៀបឆ្លើយតបនឹងជំងឺ Covid-19 របស់វៀតណាម។ (រូបថតអេក្រង់) 

សម្ព័ន្ធផ្សព្វផ្សាយព័ត៌មាន ABC បានជឿជាក់ថា ការរីករាលដាលនៃជំងឺ        កូវីដ១៩លើកទី ២ បានផ្ទុះឡើងនៅទីក្រុង Da Nang ចាប់តាំងពីចុងខែកក្កដា ប៉ុន្តែដោយសារមានការបិទទីក្រុង រួមជាមួយការគ្រប់គ្រងយ៉ាងតឹងរឹងក្នុងការធ្វើដំណើរទៅនិងមកវិញទីក្រុងនេះ បានជួយឲ្យវៀតណាមអាចរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាពផងដែរ។

អត្ថបទនេះក៏បានដកស្រង់សំដីរបស់លោកសាស្រ្តាចារ្យ Guy Thwaites នាយកនៃបន្ទប់ពិសោធន៍ស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ដែលមានទីស្នាក់ការប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ ប្រទេសវៀតណាមធ្វើតេស្តិ៍រកវីរុស ដោយរួមបញ្ចូលនឹងគ្នា នូវសំណាករបស់មនុស្សចំនួន ពី ៥ ទៅ ៦ នាក់ ឬសមាជិកក្នុងគ្រួសារមួយទាំងអស់ ដើម្បីធ្វើតេស្ត៍ក្នុងពេលតែមួយ ហើយប្រសិនបើ មានលទ្ធផលធ្វើតេស្តវិជ្ជមាន នោះគេនឹងយកមកទៅធ្វើតេស្តជាលក្ខណៈដោយឡែកតែម្តង។ ដោយប្រើប្រាស់តាមវិធីនេះ ប្រទេសវៀតណាមអាចធ្វើតេស្តិ៍មនុស្សបាន ១០០.០០០ នាក់ ដោយធ្វើតេស្តត្រឹមតែ ២ ម៉ឺនដងតែប៉ុណ្ណោះ។ វិធីនេះបានជួយសន្សំសំចៃថវិកានិងពេលវេលាយ៉ាងច្រើនដល់ប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ