កាសែត Asia Times ហុងកុង (ចិន) លើកកម្ពស់ពីការទទួលស្គាល់របស់ប្រជាជនចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - អត្ថបទមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ Asia Times នាថ្ងៃទី ៧ ខែតុលា ដោយវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយ ដែលទទួលជោគជ័យបំផុតនៅក្នុងពិភពលោក ក្នុងការទប់ទល់ជាមួយជំងឺរាតត្បាតកូវីដ ១៩។ 
កាសែត Asia Times ហុងកុង (ចិន) លើកកម្ពស់ពីការទទួលស្គាល់របស់ប្រជាជនចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1 ពលរដ្ឋវៀតណាមវិលត្រឡប់មកពីសហរដ្ឋអាមេរិកបញ្ចប់ អំឡងពេលធ្វើចត្តាឡីស័កនៅខេត្ត Hoa Binh (រូបថត៖ TTXVN)

នៅចុងខែកក្កដា ខណៈពេលដែល រលកនៃការរាតត្បាតលើកទី ២ ផ្ទុះឡើងនៅប្រទេសវៀតណាមមនុស្សជាច្រើនបានរង់ចាំមើលថា តើប្រទេស វៀតណាម នឹងឆ្លើយតបយ៉ាងដូចម្តេចនៅពេលដែលវីរុស SARS-CoV-2 វិលត្រឡប់មកវិញ។ ហើយក្នុងរយៈពេល ៣ ខែប៉ុណ្ណោះ ប្រទេសវៀត ណាមបានយកឈ្នះលើកូវីដ ១៩ ម្តងទៀត។ ពោលគឺ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលជោគជ័យក្នុងការទប់ស្កាត់រលកទី ២ នៃកូវីដ ១៩។

យោងតាមអត្ថបទនេះ ហេតុផលដែលប្រជាជនជឿជាក់លើបក្សកុម្មុយនិស្តវៀតណាម គឺដោយសារតែការចងចាំយ៉ាងរស់រវើកអំពីរបៀបដែលបក្សកុម្មុយនិស្តវៀតណាមដឹកនាំប្រទេសរួចផុតពីភាពក្រីក្រ ក៏ដូចជាភាពជាក់ស្តែងឆ្លុះបញ្ជាំងថា បក្សកុម្មុយ នីស្តវៀតណាមបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយរាល់បញ្ហារបស់ប្រទេសជាតិ។ តាមរយៈ គោលមាគ៌ាដឹកនាំនិងសកម្មភាពជាក់ស្តែង ប្រជាជនវៀតណាមអាចដឹងច្បាស់ថា បក្សកុម្មុយនិស្តវៀតណាមពិតជាបានយកចិត្តទុកដាក់ចំពោះសុភមង្គលរបស់ប្រជាជនណាស់។

អត្ថបទសន្និដ្ឋានថា ជំនឿរបស់សាធារណជនលើបក្សកុម្មុយនីស្តវៀតណាមនៅចំពោះមុខជំងឺរាតត្បាត កូវីដ ១៩ បានបង្កើតឱកាសសម្រាប់បក្សកុម្មុយនិស្តវៀតណាម ដាក់ចេញគោលមាគ៌ានិងសេចក្តីសម្រេចសមហេតុ ផល ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ