កាសែត The Washington Post ចុះផ្សាយសារលិខិតរបស់ប្រធានរដ្ឋវៀតណាម

កាសែត The Washington Post ចុះផ្សាយសារលិខិតរបស់ប្រធានរដ្ឋវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang (TTXVN)

(VOV)_ក្នុងឱកាស ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បំពេញ​ដំណើរ ទស្សនកិច្ចជាផ្លូវការនៅអាមេរិក កាសែត The Washington Post របស់អាមេរិក  ចេញ ផ្សាយថ្ងៃទី ២៥ កក្កដា បានចុះផ្សាយសារលិខិត​ទាំងមូលរបស់ប្រធានរដ្ឋ Truong Tan
Sang ផ្ញើរដល់រដ្ឋាភិបាល និងប្រជាជន​អាមេរិក។ ក្នុងសារលិខិតនេះ ប្រធានរដ្ឋ Truong
Tan Sang បានលើកច្បាស់​ថា÷ ជាមួយស្មារតី÷ រឿងអតីតកាលទុកនៅអន្លើ ដើម្បីឆ្ពោះ
ទៅ អនាគត វៀតណាមនិងអាមេរិកបានបោះជំហានវែង​លើមាគា៍ពូនជ្រុំអោយទំនាក់​ទំនងសហប្រតិបត្តិការនិងស្ថាបនា ដោយផ្អែកទៅលើគ្រិះដ្ឋានគោរពគ្នាទៅវិញទៅមក 
និងមាន ផលប្រយោជន៍ដូចគ្នា។ ប្រជាជននៃប្រទេសទាំងពីរ​ផ្សាភ្ជាប់ជាមួយគ្នា  មិន
គ្រាន់ តែដោយអតីតកាលប៉ុណ្ណោះទេ ថែមទាំងដោយសារបណ្ដាទំនាក់ទំនងកាន់តែ
បើក ទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងវិស័យ÷ នយោបាយ ពាណិជ្ជកម្ម វិនិយោគ…ជា
ដើម។ ទន្ទឹមនឹងនោះ ទំនាក់ទំនងនេះត្រូវបានពូនជ្រុំបន្ថែមដោយការរួមវិភាគទានយ៉ាង សកម្មរបស់សហគមន៍ជនវៀតណាមនៅអាមេរិកចំនួនជាង១,៥លាននាក់ និងនិស្សិត
វៀតណាមចំនួនជាង១៥ពាន់នាក់កំពុងសិក្សានៅអាមេរិក …។ល។ ជាមួយការប្តេជ្ញា
ចិត្ត  និង សុឆ័ន្ទះរបស់ភាគីទាំងពីរ វៀតណាមនិងអាមេរិកនឹងខំប្រឹងប្រែងជាងទៀត  ដើម្បីនាំទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ