កសិផលវៀតណាមបង្កើនកម្លាំងប្រកួតប្រជែងលើទីផ្សារអន្តរជាតិ
(VOVWORLD) - ជោគជ័យនោះគឺអាស្រ័យទៅលើការដែល វៀតណាមបានចាប់យកយ៉ាងឆាប់រហ័សនូវតម្រូវការនៃ ទីផ្សារពិភពលោកលើវិស័យជាច្រើនដូចជា ជលផល ផ្លែឈើ តាមនោះបើកចេញឱកាសសម្រាប់ការនាំចេញ និងលើក កំពស់តម្លៃទំនិញ។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP) |
ក្នុងឆ្នាំ២០១៩ ទំហំនាំចេញ កសិ រុក្ខជលផលសរុបរបស់ វៀតណាម បានទទួលកំណត់ត្រាថ្មី ដោយសម្រេច បានចំនួន៤១,៣ពាន់លាន ដុល្លាអាមេរិក កើន៣,៥% បើធៀបនឹងឆ្នាំ ២០១៨។ ក្នុងនោះទទួល បានអតិ រេកពាណិជ្ជកម្ម ចំនួន៩,៩ ពាន់លានដុល្លា អាមេរិក កើន ១,១២ពាន់ លានដុល្លាអាមេរិក បើធៀបនឹងឆ្នាំទៅមិញ។
ជោគជ័យនោះគឺអាស្រ័យទៅលើការដែលវៀតណាមបានចាប់យកយ៉ាងឆាប់រហ័ស នូវតម្រូវការនៃទីផ្សារពិភពលោកលើវិស័យជាច្រើនដូចជាជលផល ផ្លែឈើ តាមនោះ បើក ចេញឱកាសសម្រាប់ការនាំចេញ និងលើក កំពស់តម្លៃទំនិញ។
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមលោក Nguyen Xuan Cuong បានអះអាងថា នាពេលខាងមុខ ត្រូវការចាត់ទុកពិភពលោក ជាទីផ្សារ ជាកម្លាំងចលករដើម្បីអភិវឌ្ឍ។ វៀតណាមត្រូវចូលរួមយ៉ាងជ្រាល ជ្រៅថែមទៀតក្នុងខ្សែសង្វាក់តម្លៃកសិផលសកល ជួយសម្រួលដល់ការ តភ្ជាប់ប្រជាកសិករជាមួយសហគ្រាសនិងរដ្ឋយ៉ាងស្អិតរមួត បង្កើតតំបន់ ផលិតកម្មល្អ កែច្នៃល្អ រៀបចំពាណិជ្ជកម្មល្អ។
រដ្ឋាភិបាលវៀតណាមបាន សំណូមពរអោយផ្នែកកសិកម្មត្រូវនាំវៀតណាមចូលក្នុងក្រុមប្រទេសទាំង ១៥ដែលមានកសិកម្មរីកចម្រើនបំផុតលើពិភពលោក ក្នុងនោះវិស័យកែច្នៃក សិផលស្ថិតនៅក្នុងក្រុមប្រទេសជួរមុខទាំង១០។ ទន្ទឹមនឹងនោះ វៀតណាម ជាមជ្ឈមណ្ឌលកែច្នៃរបស់កសិកម្មពិភពលោក និងជាមជ្ឈមណ្ឌល logistics កសិផលលើពិភព លោកផងដែរ៕