កាហ្សាក់ស្ថានទទួលសំភារៈ បរិក្ខាពេទ្យ ពីជំនួយឧបត្ថម្ភរបស់វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19
(VOVWORLD) - សំភារៈបរិក្ខាពេទ្យរបស់វៀតណាមទាំងនេះ ត្រូវបានរដ្ឋអំណាចកាហ្សាក់ស្ថានដឹកជញ្ជូនទៅកាន់មណ្ឌលសុខភាពនៅខេត្ត Atyrau ភាគខាងលិចប្រទេសនេះ ដែលជាប់នឹងរុស្ស៊ី និងសមុទ្រ Kaspi ។
សកម្មភាពធ្វើតេស្តជំងឺ COVID – 19 |
ទីភ្នាក់ងារសារព័ត៌មាននៃសភាជាន់ទាបកាហ្សាក់ស្ថាននៅថ្ងៃទី ១៦ ខែកក្កដាបានប្រកាសថា រដ្ឋសភាវៀតណាមបានបញ្ជូនជំនួយមនុស្សធម៌ ជូនកាហ្សាក់ស្ថានដើម្បីជួយប្រជាជននៃប្រទេសនេះ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19។
សំភារៈបរិក្ខាពេទ្យរបស់ វៀត ណាម ទាំងនេះ ត្រូវបានរដ្ឋអំណាចកាហ្សាក់ស្ថានដឹកជញ្ជូនទៅកាន់មណ្ឌលសុខភាពនៅខេត្ត Atyrau ភាគខាងលិចប្រទេសនេះ ដែលជាប់នឹងរុស្ស៊ី និងសមុទ្រ Kaspi ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន សភាជាន់ទាបកាហ្សាក់ស្ថានបានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាវៀតណាមបានបញ្ជូនទំនិញជំនួយឲ្យទាន់ពេលវេលា សម្រាប់ចែកថាយដល់អង្គការសុខភាពក្នុងតំបន់នៅកាហ្សាក់ស្ថានផងដែរ៕