កៀហ្ស៊ីស៊ីស្ថានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអាមេរិក
|
កៀហ្ស៊ីស៊ីស្ថានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអាមេរិក (RIA) |
Vovworld-នាថ្ងៃទី២១កក្កដានាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថានលោក Temir
Sariev បានចុះហត្ថលេខាលើសេចក្តីសំរេចចិត្តរបស់រដ្ឋាភិបាលលុបចោលកិច្ច
ព្រមព្រៀងជាមួយអាមេរិកឯកតោភាគីស្ដីពីកិច្ចសហប្រតិបត្តិការបង្កលក្ខណៈ
ផ្គត់ផ្គង់ជំនួយ។ រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានបានឲ្យដឹងថា បន្ទាប់ពីសេចក្តីសំរេច
ចិត្តមានសុពលភាព ក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាននឹងរាយការណ៍រដ្ឋាភិបាល
អាមេរិកអំពីការលុបចោលកិច្ចព្រមព្រៀងនេះ។ គណៈរដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថានបាន
រំលឹកថា ឯកសារពោលខាងលើដែលត្រូវបានចុះហត្ថលេខានាឆ្នាំ១៩៩៣ អនុញ្ញាត
ឲ្យបញ្ជូនទំនិញលើកលែងពន្ធចូលមកកៀហ្ស៊ីស៊ីស្ថានដើម្បីអនុវត្តកម្មវិធីរបស់
អាមេរិក។ក្រៅពីនោះកិច្ចព្រមព្រៀងក៏កំណត់បែបបទអភ័យឯកសិទ្ធិសំរាប់
កម្មាភិបាលកម្មវិធីរបស់អាមេរិកនិងលើកលែងការបង់ពន្ធក៏ដូចជាខ្ទង់សាហុយ
ផ្សេងៗនៅកៀហ្ស៊ីស៊ីស្ថានផងដែរ៕