កីឡា​ការិនី​ Huynh Ha Huu Hieu បានឈ្នះជើងឯកម៉ួយថៃ​ពិភពលោកជាលើកទី៣

(VOVWORLD) - កាលពីថ្ងៃទី ៩ ខែមិថុនា ក្នុងការប្រកួតជើងឯកម៉ួយថៃពិភពលោក (World Muay Championship) ដែលបានប្រព្រឹត្តទៅនៅប្រទេសក្រិក អ្នកប្រដាល់ Huynh Ha Huu Hieu បានយកឈ្នះលើអ្នកប្រដាល់រុស្ស៊ី Sofia Istratova ក្នុងវគ្គផ្តាច់ព្រ័ត្រនៃប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាមនារី។

ដូចនេះ អ្នកប្រដាល់ Huynh Ha Huu Hieu បានឈ្នះមេដាយមាស ម៉ួយថៃ ពិភពលោកជាលើកទីបី បន្ទាប់ពីឆ្នាំ ២០១៩ និង ២០២១។

កីឡា​ការិនី​ Huynh Ha Huu Hieu បានឈ្នះជើងឯកម៉ួយថៃ​ពិភពលោកជាលើកទី៣ - ảnh 1កីឡាការិនី Huynh Ha Huu Hieu បានយកឈ្នះលើគូប្រជែងរុស្ស៊ី។ រូបថត៖ dangcongsan.vn

ក្នុងប្រភេទទម្ងន់ក្រោម ៦៣,៥ គីឡូក្រាមបុរស អ្នកប្រដាល់ Nguyen Doan Long បានឈ្នះមេដាយប្រាក់។ ការប្រកួតជើងឯកម៉ួយថៃពិភពលោកឆ្នាំ ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១០ ខែមិថុនា។ ក្រុមវៀតណាមបានចូលរួមជាមួយអ្នកប្រដាល់ចំនួន ២២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ