កូឡុំប៊ីចាត់ទុកវៀតណាមជាដៃគូសំខាន់នៅទ្វីបអាស៊ី

កូឡុំប៊ីចាត់ទុកវៀតណាមជាដៃគូសំខាន់នៅទ្វីបអាស៊ី - ảnh 1
ប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos(TTXVN)

(VOV)_ឯកអគ្គរដ្ឋទួតវៀតណាមប្រចាំនៅកូឡុំប៊ី លោក Ngo Tien Dung ទើបនឹង បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ចំពោះប្រធា នាធិបតីកូឡុំប៊ី Juan Manuel Santos។ នៅក្នុងជំនួប ប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos បានសម្ដែងការគោរពនិងស្ងើចសរសើរចំពោះស្មារតីអង់អាចក្លាហាន ឧស្សា
ព្យាយាមក្នុងការតស៊ូដណ្ដើមឯករាជមុននេះរបស់ប្រជាជនវៀតណាម ក៏ដូចជាក្នុង
បុព្វហេតុផ្លាស់ប្តូរថ្មី កសាងប្រទេសជាតិនាបច្ចុប្បន្ន។ លោកយកចិត្តទុកដាក់ជាពិ
សេស  ក្នុងការស្វេងយល់អំពីរាល់បទពិសោធន៍របស់វៀតណាម ក្នុងការអភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម ពិសេសការដែលវៀតណាមកំពុងឈាន
ទៅជាប្រទេសនាំចេញកាហ្វេជួរមុខលើពិភពលោក។ ប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos បានអះអាងថា៖ កូឡុំប៊ីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងទ្វីប
អាស៊ី និងអាស៊ីអាគ្នេយ៍ និងមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងលើច្រើនវិស័យ
ជាមួយវៀតណាម។ រីឯ ឯកអគ្គរដ្ឋទួត​ Ngo Tien Dung បានអះអាងថា៖រដ្ឋាភិបាលនិង ប្រជាជនវៀតណាម​​វាយតំលៃខ្ពស់តួនាទីរបស់កូឡុំប៊ីនៅក្នុងតំបន់និងលើឆាកអន្តរ
ជាតិ ​និងមានគោលបំណងបន្តបង្កើនទំនាក់ទំនងលើគ្រប់វិស័យដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ