កីឡាអត្តពលកម្មវៀតណាដណ្តើមបានមេដាយមាសជាប្រវតិ្តសាស្ត្រនៅ ASIAD 2018
(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែសីហា អត្តពលិក Bui Thi Thu Thao បានដណ្តើមបាន មេដាយមាសលើកទី ២ សំរាប់ក្រុមកីឡាវៀតណាមនៅមហោស្រពកីឡា ទ្វីបអាស៊ីលើកទី ១៨ (ASIAD 18) ក្នុងវិញ្ញាសារលោតចម្ងាយ។
អត្តពលិក Bui Thi Thu Thao បានដណ្តើមបាន មេដាយមាសលើកទី ២ សំរាប់ក្រុមកីឡាវៀតណាមនៅ ASIAD 18 |
នេះគឺជាមេដាយមាសសំរាប់កីឡាអត្តពលកម្មដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡា ASIAD របស់ក្រុមកីឡាវៀតណាម។ នៅថ្ងៃទី ២៧ ខែសីហា អត្តពលិកវៀតណាមក៏ដណ្តើមបានមេដាយប្រាក់មួយគ្រឿង ទៀតរបស់អត្ត ពលិក Quach Thi Lan (ក្នុងវិញ្ញាសារលោតផ្លោះរបង ៤០០ ម៉ែត្រ) និងមេដាយសំរឹទ្ធមួយ គ្រឿងទៀតរបស់អត្តពលិក Nguyen Thi Oanh (ចម្ងាយ ៣០០០ ម៉ែត្រ) ។
រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានសម្រេច ប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ៥០ លាន ចុងដើម្បី លើកទឹកចិត្តជូនចំពោះអត្តពលិក Bui Thi Thu Thao និយាយដោយ ឡែក និងអត្តពលិកផ្សេងៗទៀតនៃក្រុមកីឡាវៀតណាមដែលកំពុងប្រកួតនៅ ASIAD 2018 និយាយរួម។
គិតរហូតមកដល់ម៉ោង ១០យប់ ថ្ងៃទី ២៧ ខែសីហា ក្រុមកីឡាវៀតណាម បានជាប់ចំណាត់ថ្នាក់ទី ២០ នៅ ASIAD 18 ដោយមានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១៣ គ្រឿង៕