ខែកម្មករ ២០១៩៖ ថែទាំលើគ្រប់ទិដ្ឋភាពទាំងជីវភាពខាងសម្ភារៈនិងខាងស្មារតីសម្រាប់កម្មករ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៦ ខែមេសា នៅឯលំនៅដ្ឋានរបស់កម្មករនៃមណ្ឌលឧស្សាហកម្ម Thang Long សហ ព័ន្ធការងារទីក្រុងហាណូយ បានរៀបចំពិធីបំផុសខែកម្មករឆ្នាំ២០១៩, រំលឹកខួបលើកទី១៣៣នៃទិវាពលកម្មអន្តរជាតិ ទី១ ឧសភា និងបំផុសការប្រកួតប្រជែង សំដៅអបអរសាទរ រយៈពេល ៩០ ឆ្នាំ នៃការបង្កើតសហជីពវៀតណាម (២៨ កក្កដា ២០១៩) ។

ខែកម្មករ ២០១៩៖ ថែទាំលើគ្រប់ទិដ្ឋភាពទាំងជីវភាពខាងសម្ភារៈនិងខាងស្មារតីសម្រាប់កម្មករ - ảnh 1ទិដ្ឋភាពនៃពិធីបំផុសខែកម្មករឆ្នាំ ២០១៩ 

នៅក្នុងពិធីនេះ ប្រធានសហព័ន្ធពលករទីក្រុងហាណូយលោកស្រី Nguyen Thi Tuyen បានរំលឹកឡើងវិញ នូវអត្ថន័យប្រវត្តិសាស្រ្តនៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា និងប្រវត្តិនៃចលនាកម្មករអន្តរជាតិ ក៏ដូចជាប្រពៃណីវណ្ណៈកម្មករវៀតណាម។ លោកស្រី Nguyen Thi Tuyen បានឲ្យដឹងថែមទៀតថា បន្តនូវជោគជ័យនៃខែកម្មករ ដូច្នេះ អស់ រយៈពេល ៨ ឆ្នាំកន្លងមក ដល់ខែកម្មករនៅឆ្នាំ ២០១៩ នេះ ទីក្រុងហាណូយនឹងផ្តោតលើការថែទាំគ្រប់រូបភាពនៃជីវភាព ខាងសំភារៈនិងខាងស្មារតីសម្រាប់កម្មក ដើម្បីឆ្លើយតបតាមតម្រូវការនៃដំណាក់កាលជំរុញការធ្វើឧស្សាហូប នីយកម្មនិងទំនើបភាវូប នីយកម្មប្រទេសជាតិ

បន្ទាប់ពីពិធីបំផុស សហភាពពលកម្មទីក្រុងហាណូយបានរៀបចំកម្មវិធីពិគ្រោះជំងឺ ពិនិត្យសុខភាពនិងកម្មវិធីចែកថ្នាំពេទ្យសំរាប់កម្មករចំនួន ៦០០ នាក់នៅក្នុងតំបន់ឧស្សាហកម្មនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ