“ខ្ញុំស្រក់ទឹកភ្នែកនៅពេលស្ថាប់បទចម្រៀងអំពីលោកប្រធានហូជីមិញ“

(VOVWORLD) -លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុ ទេសក៏ដឹកនាំដ៏វាងវៃប៉ិនប្រសព្វរបស់ប្រជាជនវៀតណាម ដែល ប្រជាជនអេហ្ស៊ីបជាច្រើនបានស្គាល់គោរពរាប់អានលោកប្រធានហូជីមិញជាមួយនឹងសេចក្ដីស្រឡាញ់ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ។ 
“ខ្ញុំស្រក់ទឹកភ្នែកនៅពេលស្ថាប់បទចម្រៀងអំពីលោកប្រធានហូជីមិញ“ - ảnh 1 គ្រួសារ របស់លោក Mohamed Anees Sharara

លោក Mohamed Anees Sharara គឺជាជនជាតិអេហ្ស៊ីបមួយរូប ដែលមានសេចក្តីស្រឡាញ់ពិសេសចំពោះលោកប្រធានហូជីមិញ។ លោកមិនត្រឹមបានរកអានសៀវភៅអំពីលោកប្រធានហូជីមិញ និងហាត់ច្រៀងបទចម្រៀងអំពីលោកប៉ុណ្ណោះទេ ថែមទាំងបាននិពន្ធបទចម្រៀងអំពីទីក្រុងហូជីមិញ ក៏ដូចជាសិក្សារៀនសូត្រអំពីគុណធម៌ដ៏សាមញ្ញ និងសុភាពរបស់លោកទៀតផង។

ក្នុងនាមជាបុគ្គលិករដ្ឋមួយរូប ប៉ុន្តែ លោក Mohamed Anees Sharara ដែលជាកូនប្រសារវៀតណាម ជនជាតិអេហ្ស៊ីបមួយរូបជក់ចិត្តនឹងតន្ត្រី។ ហេតុដូច្នេះហើយ ផ្ទះមួយខ្នងរបស់គ្រួសារសារលោកនៅជាយទីក្រុងគែរ គឺតែងតែមានភាពរស់រវើកជាមួយនឹងសម្លេងតន្ត្រីហ្គីតា ជាពិសេសគឺនាចុងសប្តាហ៍។ ពេលខ្លះ លោក Mohamed និងភរិយាយរបស់លោក គឺលោកស្រី Ca Thuong បានស្តាប់និងលេងភ្លេងទំនើប ប៉ុន្តែពេលខ្លះពួកគេបានស្តាប់តន្ត្រីចង្វាក់ទន់ភ្លន់អំពីវៀតណាម និងអំពីលោកប្រធានហូជីមិញ។ ស្ដាប់យូរៗទៅ ធ្វើឲ្យលោក Mohamed ចងចាំអស់បទចម្រៀងតែម្ដង។

លោក Mohamed បានចែករំលែកថា៖ “លោកប្រធានហូជីមិញគឺជាអគ្គមគ្គុទេសក៏ដ៏មហិមារបស់ប្រជាជនវៀតណាម។ ពិតណាស់ថា ខ្ញុំបានស្រក់ទឹកភ្នែក ខណៈដែលបានស្ដាប់កុមារច្រៀងបទចម្រៀងអំពីលោកប្រធានហូជីមិញ”។

កាន់តែស្វែងយល់អំពីលោកប្រធានហូជីមិញ អំពីគោលមាគ៌ាបដិវត្ត ដែលលោកបានជ្រើសរើស ដើម្បីវៀទណាមទទួលបានឯករាជ្យ ប្រជាជនវៀតណាមមានជីវភាពរស់នៅសម្បូរធូរធារនិងសុភមង្គលដូចបច្ចុប្បន្ននេះ បានដាស់តឿនឲ្យលោក Mohamed ទៅទស្សនាទីក្រុងហូជីមិញដោយផ្ទាល់ភ្នែក។ នៅពេលមកដល់ទីក្រុងហូជីមិញ លោកពិតជាមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅទីក្រុង ហើយលោកបាននិពន្ធបទចម្រៀង ក្រោមចំណងជើងថា “ រាត្រីនៅទីក្រុងហូជីមិញ” ។

ក្រោយពេលទៅទស្សនាទីក្រុងហូជីមិញរួចមក លោក Mohamed កាន់តែគោរពស្រឡាញ់លោកប្រធានហូជីមិញជាអនេកឥតឧប្បមា។ លោកបានសំណេះសំណាលថា៖ “ស្ដាប់មួយរយដង មិនស្មើនឹងឃើញផ្ទាល់ម្ដង។ ខ្ញុំមានចំណាប់អារម្មណ៍អំពីរូបរាងរបស់លោកប្រធានហូជីមិញ ដែលមើលទៅសាមញ្ញ និងសុភាពណាស់ ប៉ុន្តែ លោកគឺជាអ្នកនយោបាយដ៏មហិមាមួយរូប។ លោកប្រធានហូជីមិញបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រទេសវៀតណាមមានសុខសន្តិភាព។ ខ្ញុំបានសិក្សារៀនសូត្រអំពីលោកប្រធាន ហូជីមិញជាច្រើនណាស់។ ជាពិសេសគឺរចនាបទរស់នៅ និងរបៀបធ្វើការរបស់លោក” ។

ចំណែកឯក លោកស្រី Ca Thuong ដែលជា ភរិយារបស់លោក Mohamed បានចែករំលែកថាលោក Mohamed មានសេចក្តីស្រឡាញ់ពិសេសចំពោះលោកប្រធានហូជីមិញ។ លោកគឺជាគំរូ ដែលលោក Mohamed បានសក្សារៀនសូត្រ និងធ្វើត្រាប់តាម។ លោកស្រីបានសំណេះសំណាលថា៖ “តាមរយៈការសិក្សារៀនសូត្រអំពីមនុស្ស និងបុព្វហេតុរបស់លោកប្រធានហូជីមិញ លោក Mohamed មានបំណងថា ក្រោយពេលចូលនិវត្តន៍ លោកនឹងមានឱកាសរស់នៅក្នុងផ្ទះតូចមួយខ្នង ដែលមានសួនច្បាតូចមួយនៅក្នុងភូមិមួយនៃប្រទេសវៀតណាម ដើម្បីរស់នៅដោយសុខសាន្ត ដូចជាលោកប្រធានហូជីមិញអញ្ចឹងដែរ។

ទោះបីជាលោកប្រធានហូជីមិញបានឃ្លាតឆ្ងាយហើយក៏ដោយប៉ុន្តែសតិអារម្មណ៍និងគំរូសីលធម៌របស់លោកតែងតែមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងខ្លាំងក្លា មិនត្រឹមតែចំពោះជំនាន់យុវជនវ័យក្មេងវៀតណាម ប៉ុណ្ណោះទេ ថែមទាំងចំពោះមិត្តភក្តិនៅលើពិភពលោកទៀតផង។ លោកបានលះបង់គ្រប់បែបយ៉ាង ដើម្បីវៀតណាមមានសុខសន្តិភាព ឯករាជ្យ អភិវឌ្ឍ និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ