ខិតខំប្រឹងប្រែងសម្រេចផែនការ ដក់ទុន ធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសឆ្នាំ ២០១៧

(VOVWORLD) -នាថ្ងៃទី ១១ កក្ដដា គណៈកម្មាធិការបញ្ជាណែនាំផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍សហគ្រាសបានបើកកិច្ចប្រជុំស្ដីពីការវាយតម្លៃស្ថានភាពអនុវត្តការរៀបចំឡើងវិញ រចនាសម្ព័ន្ធសហគ្រាសរដ្ឋក្នុងឆមាសទី ១ ឆ្នាំ ២០១៧
ខិតខំប្រឹងប្រែងសម្រេចផែនការ ដក់ទុន ធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសឆ្នាំ ២០១៧ - ảnh 1 ខិតខំប្រឹងប្រែងសម្រេចផែនការ ដក់ទុន ធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសឆ្នាំ ២០១៧ (internet)

នាថ្ងៃទី ១១ កក្ដដា គណៈកម្មាធិការបញ្ជាណែនាំផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍សហគ្រាសបានបើកកិច្ចប្រជុំស្ដីពីការវាយតម្លៃស្ថានភាពអនុវត្តការរៀបចំឡើងវិញ រចនាសម្ព័ន្ធសហគ្រាសរដ្ឋក្នុងឆមាសទី ១ ឆ្នាំ ២០១៧ និងអនុវត្តភារកិច្ចនាពេលខាងមុខ។ នៅទីនេះ អង្គប្រជុំបានលើកឡើងនូវកំហិតមួយចំនួនក្នុងការងាររៀបចំការផ្លាស់ប្ដូរថ្មីសហគ្រាស និងអភិវឌ្ឍន៍សហគ្រាសដូចជា៖ស្ថានភាពយឺតយ៉ាវក្នុងការដក់ទុនសម្រាប់ក្រុមហ៊ុនធំៗជាដើម។អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការបញ្ជាណែនាំការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍សហគ្រាសវៀតណាមបានឲ្យដឹងថា៖

“យើងគម្បីដាក់ចេញនូវគោលដៅយ៉ាងម៉ឹងម៉ាត់ដើម្បីសម្រេចផែនការធ្វើភាគហ៊ុនភាវូបនីយកម្ម ដក់ទុននាឆ្នាំ ២០១៧ ។ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនឹងផ្សាភ្ជាប់ការទទូលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមូលដ្ឋាន សម្ព័ន្ធក្រុមហ៊ុនជាមួយការរៀបចំផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋ ហើយពិនិត្យមើលការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ប្រសិនបើមិនសម្រេចបានការផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋ”។

      លោក Vuong Dinh Hue ក៏បានស្នើឲ្យក្រសួង ស្ថាប័ន មូលដ្ឋានអនុវត្តលើបណ្ដាផែនការដក់ទុន ធ្វើភាគហ៊ុនភាវូបនីយកម្មក្នុងការគ្រប់គ្រងរបស់ខ្លួនឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ