ខេត្តក្រុងចំនួន៦០/៦៣ មានសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) កើនឡើងនៅក្នុងខែដំបូងនៃឆ្នាំ២០២៤
(VOVWORLD) - យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) នៅក្នុងខែមករាឆ្នាំនេះ សម្រេចបាន ៥០,៣ ពិន្ទុ កើនឡើងពីកម្រិត ៤៨,៩ ពិន្ទុក្នុងខែធ្នូឆ្នាំ២០២៣។
លទ្ធផលនេះបានបង្ហាញថាសកម្មភាពផលិតកម្មរបស់វៀតណាមបានកត់ត្រាកំណើនម្តងទៀតនៅដើមឆ្នាំនេះ ដោយមានសញ្ញាដំបូងបង្ហាញពីតម្រូវការកើនឡើង ជួយឱ្យចំនួនការបញ្ជាទិញថ្មីនិងទិន្នផលកើនឡើងម្តងទៀត។
ក្នុងពេលជាមួយគ្នានោះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) នៅក្នុងខែមករាឆ្នាំនេះបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (កើនឡើង ១៨,៣%) និងបានកើនឡើងជាទ្រង់ទ្រាយធំ ដោយមានខេត្តក្រុងចំនួន៦០/៦៣ បានកត់ត្រាការកើនគឡើង IIP។ ជាពិសេស ឧស្សាហកម្មកែច្នៃ និងផលិតកម្ម ទទួលបានឋានៈឈានមុខគេជាបណ្ដើរៗ ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម”។
លទ្ធផលវិជ្ជមាននេះ បន្តសន្ទុះងើបឡើងវិញនៃផលិតកម្មចាប់តាំងពីចុងឆ្នាំ២០២៣ ដោយសារវិធានការគាំទ្ររបស់រដ្ឋាភិបាល និងការណៃនាំយ៉ាងខ្លាំងក្លារបស់នាយករដ្ឋមន្ត្រី ក្នុងការបញ្ចេញទុនវិនិយោគសាធារណៈ និងការអនុវត្តគម្រោងឧស្សាហកម្មសំខាន់ៗ លទ្ធផលនៃការទាក់ទាញនិងបញ្ចេញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ ២០២៣៕