ខេត្តក្រុងជាច្រើនប្រារព្ធឡើងរដូវទេសចរណ៍សមុទ្រ

ខេត្តក្រុងជាច្រើនប្រារព្ធឡើងរដូវទេសចរណ៍សមុទ្រ - ảnh 1
ខេត្តក្រុងជាច្រើនប្រារព្ធឡើងរដូវទេសចរណ៍សមុទ្រ

 (VOVworld)_នាល្ងាចថ្ងៃទី ២៨ មេសា នៅទីក្រុង Da Nang (ភាគកណ្ដាល​វៀតណាម) បានប្រារព្ធឡើងរដូវទេសចរណ៍សមុទ្រ Da Nang ២០១៧ ។ រដូវ​ទេសចរណ៍សមុទ្រ Da Nang ឆ្នាំនេះមានសកម្មភាពវិសេសវិសាលដូចជា៖ ពិធីបុណ្យសមុទ្រ ប្រណាំងទូក Kayak ការដាក់តាំងបង្ហាញស្តង់ទំនិញ ឧទ្ទេសនាម​ស្ដីពីព័ត៌មាន ទួរទេសចរណ៍ Son Tra ជាដើម​។ លោក Ngo Quang Vinh ប្រធាន​មន្ទីរទេសចរទីក្រុង Da Nang បានឲ្យដឹងថា៖          “ការប្រារព្ធរដូវទេសចរណ៍សមុទ្រនាឆ្នាំនេះមានព្រឹត្តិការជិត ២០​។ មាន​សកម្មភាពថ្មីមួយចំនួនទន្ទឹមនឹងសកម្មភាពជាប្រពៃណីដូចជា សកម្មភាព​កីឡា​សមុទ្រ រៀបចំស្តង់ទំនិញលក់ដូរ​។ យើងខ្ញុំបានជួបប្រជុំជាមួយអង្គភាពស្នាក់នៅ អង្គភាពទេសចរណ៍ មណ្ឌល កន្លែងទេសចរណ៍​បង្កើន​គុណភាព​បម្រើ​សំដៅ​ឲ្យភ្ញៀវទេសចរណ៍មកទីនេះក្នុងមហោស្រពកាំជ្រួចផ្ការ រដូវទេសចរណ៍សមុទ្រ​មានអារម្មណ៍ពេញចិត្តចំពោះបរិយាកាសរស់រវើកនៅរដូវក្ដៅ  Da Nang​”។          ទន្ទឹមនឹងនេះ នៅ Quang Ninh (ភាគខាងជើងវៀតណាម) នាយប់ថ្ងៃទី ២៨ មេសា បានប្រារព្ធ​ឡើង​កម្មវិធី សម្រស់ឆើតឆាយ Ha Long ២០១៧​។ នេះជាព្រឹត្តិការពិសេស​ក្នុងចំណោម​សកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍​វិសេស​វិសាលនៃសប្ដាហ៍ទេសចរណ៍ឈូងសមុទ្រ Ha Long Quang Ninh។ លោក Luong Xuan Thanh ភ្ញៀវទេសចរណ៍​មួយ​រូបបានចែករំលែកថា៖          “ខ្ញុំមកទីនេះជាមួយក្រុមគ្រួសារ។ ខ្ញុំឃើញថានាឆ្នាំនេះ Ha Long បានរៀប​ចំ​ដោយទ្រង់ទ្រាយដ៏ធំ ស្អាត និងសែនសប្បាយ​។ នេះជាលើកទីមួយហើយ​ដែល​ខ្ញុំមក Quang Ninh និងចង់មកម្ដងទៀត​”។         
កម្មវិធីសម្រស់ឆើតឆាយ Ha Long ២០១៧ បានបទបញ្ចប់ហើយ។ ប៉ន្តែ​បណ្ដា​ពណ៌សូរសម្លេង រូបភាព វិសេសវិសាល​របស់​កម្មវិធី​នឹងបន្តអូសបន្លាយ​ដល់ថ្ងៃជាបន្ត ចាប់ផ្ដើមឲ្យរដូវទេសចរណ៍របស់ Quang Ninh​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ