ខេត្តក្រុងនានានៅវៀតណាមជំរុញយ៉ាងខ្លាំងការងារបង្ការទប់ស្កាត់ជំងឺ Covid-19

(VOVWORLD) - ចាប់ពីថ្ងៃទី១៦មីនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមបានសំណូម ពរឲ្យពលរដ្ឋវៀតណាមក៏ដូចជាពលរដ្ឋបរទេសទាំងអស់នៅវៀត ណាម អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការពាក់ម៉ាស់ការពារនៅទីកន្លែងសាធារណៈដូចជាផ្សារទំនើប ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង ស្ថានីយ៍ឡានក្រុង និងនៅ លើមធ្យោបាយចរាចរណ៍សាធារណៈ ជាដើម។ 
ខេត្តក្រុងនានានៅវៀតណាមជំរុញយ៉ាងខ្លាំងការងារបង្ការទប់ស្កាត់ជំងឺ Covid-19 - ảnh 1ភ្ញៀវទេសចរបរទេសនៅវៀតណាមអនុវត្តយ៉ាងម៉ឺងម៉ាត់ការពាក់ម៉ាស់ការពារនៅទីកន្លែងសាធារណៈ (រូបថត៖ suckhoedoisong.vn) 

  តាមការរាយការណ៍របស់ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម នាព្រឹកថ្ងៃទី១៦មីនា នៅរដ្ឋធានី ហាណូយនិងខេត្តក្រុងផ្សេងៗ ប្រជាជនសឹងតែទាំងអស់បានអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវបទ បញ្ញត្តិនេះ។

        នាព្រឹកថ្ងៃទី១៦មីនា ព្រលានយន្តហោះ Van Don ខេត្ត Quang Ninh ទទួលជើងហោះហើរចំនួន៣របស់ក្រុមហ៊ុន Vietnam Airlines ដែលដឹកអ្នក ដំណើរចំនួន១៥៩នាក់មកពីទីក្រុងឡុងដ៍ (អង់គ្លេស) ប៉ារីស (បារាំង) និង Frankfurt (អាល្លឺម៉ង់) ក្នុងនោះភាគច្រើនគឺពលរដ្ឋវៀតណាម។ ដើម្បីធានា សុវត្ថិភាព ជៀសវាងការឆ្លងជំងឺ ក្នុងដំណើរការដឹកជញ្ជូន ក្រុមអ្នកបើកបរ និងបុគ្គលិកគោក សុទ្ធតែស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគឯកទេស សហការជាមួយសមត្ថកិច្ចនៃប្រទេសអឺរ៉ុបពោលខាងលើ ដើម្បីត្រួតពិនិត្យ យ៉ាងតឹងរឹងសុខភាពរបស់អ្នកដំណើរនិងក្រុមអ្នកបើកបរទាំងអស់ មុន ពេលឡើងយន្តហោះ ហើយមិនបម្រើម្ហូបអាហារនិងសេវាកំសាន្តក្នុងដំណើរ ការហោះហើរផងដែរ។ ក្រុមអ្នកបើកបរ អ្នកដំណើរនិងឥវ៉ាន់ទាំងអស់ សុទ្ធតែត្រូវ បានត្រួតពិនិត្យសុខភាព បាញ់ថ្នាំកំចាត់មេរោគតាមបទបញ្ញត្តិហើយជូនទៅ ដាក់នៅដាច់ដោយឡែកនៅខេត្ត Quang Ninh និងខេត្ត Bac Ninh។ លោក Pham Ngoc Sau អគ្គនាយកព្រលានយន្តហោះអន្តរជាតិ Van Don បានឲ្យ ដឹងថា៖

        “ជើងហោះហើរនេះចុះចតនៅទីតាំងឆ្ងាយៗ។ យើងខ្ញុំបានត្រៀមរៀប ចំធនធានមនុស្ស សហការជាមួយផ្នែកសុខាភិបាលដើម្បីធានាការទទួល ជើងហោះហើរទាំងនេះនៅពេលវេលាជិតៗគ្នា”។

        នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang បន្ទាប់ពីបញ្ជាក់ព័ត៌មាន ស្ដីពីអ្នកឆ្លងវីរុស SARS-CoV-2 (អ្នកជំងឺទី៥៤) បានស្នាក់នៅសណ្ឋាគារ មួយនៅកោះចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣មីនា ស្រុកបានធ្វើចត្តាឡីស័ក សណ្ឋាគារនិងបុគ្គលិកទាំងអស់ហើយបាញ់ថ្នាំកំចាត់មេរោគ។ លោក Mai Van Huynh លេខា ប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quoc បានឲ្យដឹងថា៖  

       “យើងខ្ញុំបានកៀរគរប្រព័ន្ធនយោបាយនៅមូលដ្ឋានជំរុញការឃោសនាដល់ប្រជាជន ដំបូងបង្អស់គឺត្រូវអត់ធ្មត់ មិនភ័យខ្លាចនោះទេ។ ទីពីរគឺត្រូវ យល់ដឹងដោយខ្លួនឯង បង្ការការពារខ្លួនឯងនិងសហគមន៍ចំពោះមុខជំងឺ រាតត្បាត។ នេះជាការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់ពលរដ្ឋ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ