ខេត្តនិងក្រុងកាន់តែច្រើន ក្រៅខេត្តហ៊ូប៉ី ប្រទេសចិន គ្មានអ្នកឆ្លងថ្មីដោយវីរុស Covid-19 ទេ
(VOVWORLD) - យោងតាមតួរលេខស្ថិតិ ដែលទើបបានចេញផ្សាយកាលពីព្រឹក ថ្ងៃ ២០ កុម្ភៈបានឲ្យដឹងថា មានខេត្តនិងក្រុងកាន់តែច្រើនក្រៅខេត្តហ៊ូប៉ី ប្រទេសចិន គ្មានអ្នកឆ្លងថ្មីដោយវីរុស Covid-19 ថែមទៀតក្នុងថ្ងៃទី ១៩ ខែកុម្ភៈ។
ខេត្តនិងក្រុងកាន់តែច្រើន ក្រៅខេត្តហ៊ូប៉ី ប្រទេសចិន គ្មានអ្នកឆ្លងថ្មីដោយវីរុស Covid-19 ទេ (រូបថត៖ Reuters) |
ជាពិសេស ក្នុងថ្ងៃទី ១៩ ខែកុម្ភះ យ៉ាងហោចណាស់មានខេត្តក្រុងនិងតំបន់ស្វយ័តចំនួន ១២ នៅប្រទេសចិន មិនមានអ្នកជម្ងឺឆ្លងថ្មីទេ ដែលក្នុងនោះមានខេត្តនានាដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមផងដែរ។
ក្រៅពីនេះជាមួយនឹងវិធានការខ្លាំងក្លានិងតឹងរឹងរបស់រដ្ឋាភិបាលចិន ចំនួនករណីឆ្លងជំងឺថ្មីនៅតាមតំបន់នានា ក្រៅខេត្តហ៊ូប៉ី ក៏មានការថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល ១៦ ថ្ងៃ ដោយមានត្រឹមតែ ៤៥ ករណីក្នុងថ្ងៃ ១៩ ខែកុម្ភៈតែប៉ុណ្ណោះ។ ចំនួនអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយនិងត្រូវបានឲ្យចេញពីមន្ទីរពេទ្យនៅប្រទេសនេះក្នុងរយៈពេល ៨ ថ្ងៃជាប់គ្នាៗនោះ គឺជាង ១០០០ នាក់ក្នុងមួយថ្ងៃផងដែរ៕