ខេត្តភាគពាយ័ព្យចំនួនប្រាំបីនៅវៀតណាម ចូលរួមមហោស្រពភូមិទេសចរណ៍សហគមន៍
(VOVWORLD) - នាយប់ថ្ងៃទី ១៧ វិច្ឆិកា នៅឃុំ Chieng Chau ស្រុក Mai Chau (Hoa Binh) មហោស្រពភូមិទេសចរណ៍សហគមន៍ខេត្តភាគពាយ័ព្យឆ្នាំ ២០២៣ បានប្រារព្វឡើង ដោយមានការចូលរួមពីខេត្តភាគពាយ័ព្យចំនួន ៨ រួមមាន៖ Hoa Binh, Phu Tho, Son La, Dien Bien, Lai Chau, Ha Giang, Lao Cai និង Yen Bai។
ថ្នាក់ដឹកនាំខេត្ត Hoa Binh កាត់ខ្សែបូបើក ពិធីបុណ្យភូមិទេសចរណ៍សហគមន៍នៃខេត្តភាគពាយ័ព្យឆ្នាំ ២០២៣។ រូបថត៖ nhandan.vn |
មហោស្រពនេះមានស្តង់ទំនិញប្រចាំតំបន់ចំនួន ២២ ដែលបង្ហាញ និងណែនាំអំពីវប្បធម៌ ទេសចរណ៍ និងផលិតផលកសិកម្មធម្មតា។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏មានសកម្មភាពដូចជា៖ ការតាំងពិព័រណ៍រូបថតដ៏ស្រស់ស្អាតនៃខេត្តភាគពាយ័ព្យ សន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Hoa Binh ឆ្នាំ ២០២៣ និងការប្រកួតធ្វើម្ហូប ទេសចរណ៍សហគមន៍នៅខេត្តភាគពាយ័ព្យ។
ថ្លែងមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hoa Binh លោក Nguyen Van Toan បានសង្កត់ធ្ងន់ថា ពិធីបុណ្យនេះគឺជាឱកាសដើម្បីឧទ្ទេសនាមអំពីភូមិទេសចរណ៍សហគមន៍ធម្មតាក្នុងតំបន់ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ; គោរពតម្លៃវប្បធម៌ប្រពៃណីពិសេស។ នេះក៏ជាឱកាសសម្រាប់ភូមិទេសចរណ៍សហគមន៍ធ្វើអន្តរកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងលើកកំពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ភាគពាយ័ព្យនិយាយរួម និងខេត្ត Hoa Binh និយាយដោយឡែក។
ពិធីបុណ្យភូមិទេសចរណ៍សហគមន៍ខេត្តភាគពាយ័ព្យឆ្នាំ ២០២៣ ប្រព្រឹត្តទៅរហូតដល់ថ្ងៃ១៩ ខែវិច្ឆិកា៕