ខេត្ត ក្រុងជាច្រើនបានរៀបចំសកម្មភាពវប្បធម៌អំណរឆ្នាំថ្មី ២០២២
(VOVWORLD) - មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ទីក្រុង Can Tho រៀបចំកម្មវិធីសិល្បៈអណរឆ្នាំសកល២០២២ ដោយប្រធានបទ “Can Tho បំណងប្រាថ្នាថ្ងៃថ្មី”។
រូបថត៖ VTC |
នាយប់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ នៅរោងមហោស្រព Cao Van Lau ខេត្ត Bac Lieu គណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានរៀបចំកម្មវិធីសិល្បៈ ដើម្បីអបអរសាទរខួបលើកទី ២៥ ទិវាបង្កើតខេត្ត Bac Lieu ឡើងវិញ (១ មករា ឆ្នាំ ១៩៩៧ - ១ មករា ឆ្នាំ ២០២២) និងអំណរឆ្នាំសកល ២០២២ ដោយប្រធានបទ "សេចក្តីប្រាថ្នាខេត្ត Bac Lieu"។ កម្មវិធីនេះបាននាំមកនូវបរិយាកាសសប្បាយរីយរាយនៅដើមឆ្នាំថ្មីជាមួយជំនឿជាក់ ក្តីសង្ឃឹម និងសមិទ្ធផលថ្មីៗ។
ក្នុងពេលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ទីក្រុង Can Tho រៀបចំកម្មវិធីសិល្បៈអណរឆ្នាំសកល២០២២ ដោយប្រធានបទ “Can Tho បំណងប្រាថ្នាថ្ងៃថ្មី”។ ក្នុងកម្មវិធីនេះ គណៈចាត់តាំងបានឧទ្ទេសនាមអំពីបទចម្រៀងដែលនិពន្ធអំពីយុទ្ធជនពាក់អាវស កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ គណៈចាត់តាំងនៃកម្មវិធីទាំងនេះមានគោលបំណងបំផុសមោទនភាព លើកទឹកចិត្តដល់ប្រជាជនក្នុងឱកាសឆ្នាំថ្មី ខិតខំប្រឹងប្រែងធ្វើពលកម្ម សិក្សារៀនសូត្រ និងរួមវិភាគទានដើម្បីកសាងមាតុភូមិឲ្យកាន់តែអភិវឌ្ឍន៍សម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕