ខេត្ត​ ក្រុងនានាចាំបាច់ត្រូវពន្លឿនការចាក់វ៉ាក់សាំង ជាពិសេសសម្រាប់​កុមា​ដែលមានអាយុពី ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ

(VOVWORLD) - នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក និងក្នុងប្រទេស ជាពិសេសគឺវីរុស្សបំប្លែងខ្លួនថ្មី Omicron ដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាមានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយមិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ឡើយ។
ខេត្ត​ ក្រុងនានាចាំបាច់ត្រូវពន្លឿនការចាក់វ៉ាក់សាំង ជាពិសេសសម្រាប់​កុមា​ដែលមានអាយុពី ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

នារសៀលថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយខេត្ត ក្រុងទាំង ៦៣ ដើម្បីធ្វើការវាយតម្លៃស្ថានការណ៍ និងលើកដំណោះស្រាយជាក់ស្ដែង សំដៅកាត់បន្ថយករណីជំងឺធ្ងន់ ករណីស្លាប់ ពន្លឿនការចាក់វ៉ាក់សាំង បង្កើនប្រព័ន្ធសុខាភិបាលបង្ការរោគរាតត្បាត និងផ្នែកសុខាភិបាលនៅមូលដ្ឋាន។

ខេត្ត​ ក្រុងនានាចាំបាច់ត្រូវពន្លឿនការចាក់វ៉ាក់សាំង ជាពិសេសសម្រាប់​កុមា​ដែលមានអាយុពី ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក និងក្នុងប្រទេស ជាពិសេសគឺវីរុស្សបំប្លែងខ្លួនថ្មី Omicron ដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាមានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយមិនទាន់បានវាយតម្លៃអំពីផលប៉ះពាល់ឡើយ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងនានាផ្ដោតសំខាន់លើកាពន្លឿនការចាក់វ៉ាក់សាំង ជំរុញការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ១២ ឆ្នាំ ទៅ ១៨ ឆ្នាំ ដើម្បីឲ្យប្អូនៗទៅសាលាធម្មតាវិញ។ ទន្ទឹមនឹងនេះត្រូវបើកទ្វារខឿនសេដ្ឋកិច្ច តាមទិសដៅ សម្របខ្លួនប្រកបដោយសុវត្ថិភាព គ្រប់គ្រងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ