ខេត្ត ក្រុងនានានៅភូមិភាគខាងត្បូងវៀតណាមរក្សាយ៉ាងរឹងមាំតំបន់សុវត្ថិភាព ហើយត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់ស្ថានភាព
(VOVWORLD) - នារសៀលថ្ងៃទី ១៦ខែកក្កដា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណកម្មាធិការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំ ខេត្ត ក្រុងនានានៅភូមិភាគខាងត្បូងវៀតណាម (ជំវិញទីក្រុងហូជីមិញ) ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN) |
បច្ចុប្បន្ននេះ ទីក្រុងហូជីមិញនិងខេត្ត ក្រុងជិតខាងមួយចំនួនបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គម តាមសារាចរលេខ ១៥ និងសារាចរលេខ ១៦ របស់រដ្ឋាភិបាល។ ទោះយ៉ាងណាក៏ដោយស្ថានភាពជំងឺរាតត្បាតនោតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលអាចឆ្លងរាលដាលទៅខេត្ត ក្រុងដទៃទៀត។ ដូច្នេះហើយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានស្នើឲ្យខេត្ត ក្រុងនានានៅភូមិភាគខាងត្បូង ត្រូវលើកកម្ពស់ថែមទៀតនូវរាល់វិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ហើយត្រៀមខ្លួនជាស្រេចឲ្យស្ថានភាពក៏អាក្រក់ជាង។
គណកម្មាធិការជាតិនឹងរាយការណ៍ជូនរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការព្រមានក្នុងសហគមន៍ ហើយអាចចាត់វិធានការម៉ឺងម៉ាត់ជាងបច្ចុប្បន្ននេះ នៅតាមខេត្ត ក្រុងជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយព្រមៗគ្នានោតាមតំបន់ណាមបូខាងកើត និងខាងលិចក៏ដូចជាខេត្ត ក្នុងជិតខាងនានាផងដែរ៕