ខេត្ត Binh Phuoc ក្ដាប់ជាប់ឱកាស ពង្រីកឧត្តមភាពដើម្បីអភិវឌ្ឍ

(VOVWORLD) - នាព្រឹកថ្ងៃទី៨ កក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើកសម័យប្រជុំលើកទី១២ ក្រុម ប្រឹក្សាប្រជាជនខេត្ត Binh Phuoc នីតិកាលទី៩។
ខេត្ត Binh Phuoc ក្ដាប់ជាប់ឱកាស ពង្រីកឧត្តមភាពដើម្បីអភិវឌ្ឍ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកសម័យប្រជុំលើកទី១២ ក្រុម ប្រឹក្សាប្រជាជនខេត្ត Binh Phuoc នីតិកាលទី៩។  

ថ្លែងនៅទីនេះ លោកស្រី ប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Binh Phuoc នៅពេលដំណើការរៀបចំ ប្រភពកម្មាភិបាល គឺត្រូវការធានាលក្ខណៈប្រជាធិបតេយ្យ បើកចំហ ផ្តោតសារសំខាន់លើការជ្រើសរើសអ្នកដែលមានបទពិសោធន៍ជាក់ស្ដែង ត្រូវបានអ្នកបោះឆ្នោតនិងប្រជាជនស្រឡាញ់រាប់អាន ក៏ដូចជាមានសមត្ថ ភាពគ្រប់គ្រាន់ដើម្បីតំណាងឲ្យឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជនផងដែរ។

ស្ងើចសរសើរខេត្ត Binh Phuoc បានជំនះពុះពារលើការលំបាកនិង បញ្ហាប្រឈមជាច្រើនក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 លោកស្រី Nguyen Thi Kim Ngan បានលើកសំណើបន្ថែមទៀតថា៖

“ខេត្ត Binh Phuoc ត្រូវផ្ដោតអារម្មណ៍ដើម្បីក្ដាប់ជាប់ឱកាស ពង្រីកឧត្តមភាពរបស់ខេត្តមួយដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៅ Nam Bo ខាងកើត បន្តកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ អាជីវ កម្មឲ្យបានកាន់តែងាយស្រួល តម្លាភាពនិងសមភាព ព្រមទាំងអនុវត្តឲ្យ បានល្អនូវការងារបើកទុនវិនិយោគសាធារណៈ។ ខ្ញុំស្នើឲ្យគណៈកម្មាធិការ ប្រជាជនខេត្តត្រូវអនុវត្តភារកិច្ចនេះឲ្យបានល្អ ហើយក្រុមប្រឹក្សាប្រជាជនធ្វើ ការឃ្លាំមើលដើម្បីជំរុញដំណើរការបើកទុនវិនិយោគសាធារណៈ ចាត់វិធាន ការជួយឧបត្ថម្ភដល់គំរូអាជីវកម្មដែលមានសមត្ថភាពអភិវឌ្ឍយ៉ាងឆាប់ រហ័សនៅក្នុងតំបន់ ក៏ដូចជាអាជីវកម្មដែលបានបោះទុន កំពុងបោះទុន និងពង្រីកការបោះទុន ក្នុងគោលដៅទទួលរលកដើមទុនថ្មីចូលមកខេត្ត”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ