ខេត្ត Dien Bien ត្រៀមខ្លួនជាស្រេចសម្រាប់ពិធីបើកឆ្នាំទេសចរណ៍ជាតិ និងរំលឹកខួប ៧០ឆ្នាំ ទិវាជ័យជំនះ Dien Bien Phu
(VOVWORLD) - ពិធីបើកឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤ ក្រោមប្រធានបទ "រុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់" បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ ខែមីនា។ នេះគឺជាព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងពិធីរំលឹកខួប ៧០ឆ្នាំ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។
មកទល់ពេលនេះ ខេត្ត Dien Bien បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរមកទទួលបទពិសោធន៍នៃតំបន់ទេសភាព សម្រស់វប្បធម៌របស់ជនជាតិចំនួន១៩ ក៏ដូចជាទស្សនានិងស្វែងយល់អំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃសមរភូមិ Dien Bien Phu។
សារមន្ទីរជ័យជំនះ Dien Bien Phu ឃើញពីលើ។ រូបថត៖ Vu Loi |
ឆ្នាំទេសចរណ៍ជាតិ Dien Bien ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយមានសកម្មភាព និងព្រឹត្តិការណ៍ចំនួន ១៦៩។ ក្នុងនោះ ខេត្ត Dien Bien បានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ចំនួន ២៨។ សកម្មភាពលេចធ្លោនៅខេត្ត Dien Bien រួមមាន៖ ពិធីបើកឆ្នាំទេសចរណ៍ជាតិ Dien Bien ឆ្នាំ ២០២៤ ជាមួយនឹងពិធីបុណ្យផ្គាជើងគោ; សកម្មភាពពន្លឿនពាណិជ្ជកម្មភាគពាយ័ព្យ Dien Bien ឆ្នាំ ២០២៤ និងសកម្មភាពជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំមក ដូចជាពិធីបុណ្យប្រណាំងទូក នៅទីរួមស្រុក Muong Lay; ពិធីបុណ្យផ្កាសាកូរ៉ា Dien Bien ឆ្នាំ ២០២៤ និងពិធីរំខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧ ឧសភា ។ លោក Le Thanh Do ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានឲ្យដឹងថា៖
“ខេត្ត Dien Bien កំណត់ថា នេះជាឱកាសដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរក្នុងស្រុកក៏ដូចជាមិត្តអន្តរជាតិអំពីទឹកដី និងប្រជាជន Dien Bien; អំពីផលិតផលទេសចរណ៍ឆ្នើមៗរបស់ខេត្ត Dien Bien ដើម្បីអញ្ជើញភ្ញៀវទេសចរមកខេត្ត Dien Bien ។ ខេត្តមានបំណងចង់ទទួលភ្ញៀវទេសចរណ៍ជាង ១,៣ លាននាក់ទៅកាន់ទីក្រុង Dien Bien ក្នុងឆ្នាំទេសចរណ៍ជាតិ Dien Bien ឆ្នាំ ២០២៤”៕