ខេត្ត Dong Thap គ្រប់គ្រងព្រំដែនយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ការឆ្លង ដែនខុសច្បាប់
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែមេសា នៅទីក្រុង Cao Lanh (ខេត្ត Dong Thap) ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានដឹកនាំក្រុមការងារ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap ដើម្បីពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានក្រើនរំលឹកថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញនៅតាមប្រទេសជាច្រើននោះ ហានិភ័យនៃការឆ្លងជំងឺនៅវៀតណាមតាមរយៈការឆ្លងដែន (ទាំងស្របច្បាប់ និងខុសច្បាប់) គឺនៅខ្ពស់ណាស់។ ដូច្នេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានស្នើឲ្យខេត្ត Dong Thap បន្តជ្រួបជ្រាបយ៉ាងស៊ីជម្រៅថែមទៀតនូវទស្សនៈ “ប្រយុទ្ធប្រឆាំងជំងឺដូចជាប្រយុទ្ធប្រឆាំងសត្រូវ” អញ្ចឹងដែរ។ ខេត្តផ្ដោតសំខាន់លើការអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងចាក់វ៉ាក់សាំង ព្រមទាំងជំរុញខ្លាំងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន គ្រប់គ្រងយ៉ាងតឹងរឹងចំពោះអ្នកឆ្លងដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បង្កើនការត្រួតពិនិត្យការអនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺនៅតាមមូលដ្ឋាន ជាពិសេសគឺនៅតាមមន្ទីរពេទ្យ សាលារៀន ផ្សារទំនើប រោងចក្រ ស្ថានីយរថយន្ត និងច្រកព្រំដែនជាដើមផងដែរ៕