ខេត្ត Dong Thap រៀបចំពិធីជួបជុំអបអរសាទរខួបលើកទី ៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា
(VOVWORLD) - ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយផ្តើមចេញពីប្រពៃណីនៃសាមគ្គីភាព ភាពស្អិតរមួត និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ កងទ័ពស្ម័គ្រចិត្ត វៀតណាមបានប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជាក្នុងការក្រោកឈរឡើង តស៊ូប្រឆាំងប៉ុល ពត ហើយដណ្ដើមបានជ័យជំនះនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៧៩។
និស្សិតវៀតណាមនិងកម្ពុជារួមគ្នាសម្ដែងសិល្បៈក្នុងពិធីជួបជុំ។ (រូបថត៖ LHTCHNVN) |
នារសៀលថ្ងៃទី ២៥ មិថុនា នៅទីក្រុង Cao Lanh គណៈកម្មាធិការប្រជាជនខេត្ត Dong Thap រៀបចំពិធីជួបជុំអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ក្នុងជំនួបនេះ អនុប្រធានមជ្ឈិមគណៈកម្មាធិការ សមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Thach Du បានឲ្យដឹងថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនងប្រពៃណីល្អប្រសើរ។ ប្រជាជាតិទាំងពីរបានសាមគ្គី ចែករំលែក និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាកវេទនាដោយរួមគ្នាជំនះពុះពារលើការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ។ ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយផ្តើមចេញពីប្រពៃណីនៃសាមគ្គីភាព ភាពស្អិតរមួត និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ កងទ័ពស្ម័គ្រចិត្តវៀតណាមបានប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជាក្នុងការក្រោកឈរឡើង តស៊ូប្រឆាំងប៉ុល ពត ហើយដណ្ដើមបានជ័យជំនះនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៧៩។ នេះជាជ័យជម្នះដ៏មានអត្ថន័យប្រវត្តិសាស្ត្រមហិមារ ដែលនាំប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រស់រានមានជីវិតឡើងវិញ ហើយឈានចូលយុគសម័យឯករាជ្យ និងសេរីភាព។
រីឯខ្លួនវិញ លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជា មានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ដែលបានរួបរួម ប្រកៀកស្មារជាមួយគ្នាជំនះពុះពារលើការលំបាក ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងជីវភាពធូរធារសម្រាប់ប្រជាជន។ ការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមបានចូលរួមចំណែកនាំ កម្ពុជាពីប្រជាជាតិមួយដែលរងទុក្ខវេទនា និងបែកបាក់គ្នាដោយសារសង្គ្រាម ទៅជាប្រទេសឯកភាពដោយមានសន្តិភាពពេញលេញ៕