ខេត្ត Gia Lai រៀបចំពិធីគោរពវិញ្ញាណខ័ណ្ឌនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់ ដែលបានពលីជីវិតនៅកម្ពុជា

(VOVWORLD) - អដ្ឋិធាតុរបស់យុទ្ធជនពលីត្រូវបានបញ្ជូនទៅកាន់អាគាររំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីស្រុក Duc Co កាលពីថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០។
ខេត្ត Gia Lai រៀបចំពិធីគោរពវិញ្ញាណខ័ណ្ឌនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់ ដែលបានពលីជីវិតនៅកម្ពុជា - ảnh 1ពិធីគោរពវិញ្ញាណខ័ណ្ឌ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់ ដែលបានពលីជីវិតនៅកម្ពុជា (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៨ ខែឧសភា នៅឈាបនដ្ឋានយុទ្ធជនពលីស្រុកព្រំដែន Duc Co ខេត្ត Gia Lai បានរៀបចំពិធីគោរពវិញ្ញាណខ័ណ្ឌ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់ ដែលជាកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតនៅកម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីនេះ មានថ្នាក់ដឹកនាំខេត្ត Gia Lai តំណាងថ្នាក់ដឹក នាំ បញ្ជាការដ្ឋានយោធភូមិភាគទី ៥។

អដ្ឋិធាតុរបស់យុទ្ធជនពលីត្រូវបានបញ្ជូនទៅកាន់អាគាររំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីស្រុក Duc Co កាលពីថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០។ ប៉ុន្តែដោយសារ ការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត COVID – 19 ទើបពិធីគោរពវិញ្ញាណខ័ណ្ឌ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ នាក់ត្រូវបានរៀបចំឡើងនាថ្ងៃទី ១៨ ខែឧសភាវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ