ខេត្ត Ha Nam គប្បីបង្ករលក្ខណៈងាយស្រួលសម្រាប់អង្គភាពភាអាជីវកម្មជាតិនិងអន្តរជាតិរួមការអភិវឌ្ឍន៍

ខេត្ត Ha Nam គប្បីបង្ករលក្ខណៈងាយស្រួលសម្រាប់អង្គភាពភាអាជីវកម្មជាតិនិងអន្តរជាតិរួមការអភិវឌ្ឍន៍ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបជាមួយតំណាងចូលរួមចូលរួមសន្និសីទពន្លឿនការវិនិយោគចូលខេត្ត Ha Nam ឆ្នាំ២០១៦ (រូបថតៈ TTXVN)

(VOVworld)-នារសៀលថ្ងៃទី៦សីហា នៅក្រុង Phu Ly ខេត្ត Ha Nam នាយករដ្ឋ
មន្ត្រីលោក Nguyen Xuan  Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគ
ចូលខេត្ត Ha Nam ឆ្នាំ២០១៦។ អញ្ជើញថ្លែងមតិ ចំពោះមុខតំណាងជាង៤០០រូប
មកពីអង្គភាពអាជីវកម្មនិង សម្ព័ន្ធក្រុមហ៊ុនជាតិនិងអន្តរជាតិនោះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បាន​សង្កត់ ធ្ងន់ថា៖

“មុនបង្អស់ ខេត្ត Ha Nam គប្បីមានការច្នៃប្រឌិតក្នុងការរៀបចំផែនការមេនិងបង្កើន
ការចូលរួម មតិរបស់អង្គភាពអាជីវកម្មនិងប្រជាជន អ្នកជំនាញការនិងក្រសួងស្ថា
ប័នពាក់ព័ន្ធនានា។ រួមជាមួយគ្នានោះ រដ្ឋអំណាចខេត្ត គ្រប់ជាន់ថ្នាក់ គប្បីសកម្ម
រៀបចំជំនួបសន្ទនា ផ្ទៀងស្តាប់ វិនិយោគិនចែករំលែកនូវការលំបាកដែលពួកគេ
កំពុងជួបប្រទះ តាមនោះរួមគ្នាដោះស្រាយ និងរួមដំណើរជាមួយអង្គភាពអាជីវកម្ម”។

        នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានក្រើនរំលឹកខេត្ត Ha Nam ឲ្យ
ផ្តោត​សំខាន់លើការងារអភិវឌ្ឍន៍បណ្តាអង្គភាពអាជីវកម្មជាតិ ហើយក្នុងដំណើរការ
អភិវឌ្ឍន៍ សេដ្ឋកិច្ចក៏ត្រូវធានាសុវត្ថិភាពបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ