ខេត្ត Ha Tinh ត្រូវជំរុញមូលដ្ឋានគ្រឹះអភិវឌ្ឍន៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើ “រទេះសេះបី” គឺ ផលិតកម្ម ការប្រើប្រាស់ និងការនាំចេញ

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Ha Tinh នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្ស ខេត្ត Ha Tinh។

ខេត្ត Ha Tinh ត្រូវជំរុញមូលដ្ឋានគ្រឹះអភិវឌ្ឍន៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើ “រទេះសេះបី” គឺ ផលិតកម្ម ការប្រើប្រាស់ និងការនាំចេញ - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Tinh (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យ Ha Tinh លើកកំពស់ប្រៀបខ្លាំងរបស់ខេត្ត ហើយនៅចំពោះមុខ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានល្អនូវគោលដៅពីរ គឺការពារសុខភាពប្រជាជន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផលិតនិងចរាចរទំនិញ រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។ ប្រធានរដ្ឋបានកត់សម្គាល់ថា Ha Tinh ចាំបាច់ត្រូវបន្តកែលម្អបរិយាកាសវិនិយោគធុរកិច្ចដើម្បីទាក់ទាញការវិនិយោគពីវិនិយោគិន ជាពិសេសទាក់ ទាញការវិនិយោគចូលមណ្ឌលឧស្សាហកម្ម Vung Ang និងជួយអង្គភាពអាជីវកម្មស្តារផលិតកម្មឡើងវិញ។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏ត្រូវប្រើប្រាស់ធនធានទាំងអស់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានទុនវិនិយោគរបស់រដ្ឋ និងប្រភពកម្ចី ADB។

“Ha Tinh ត្រូវតែចូលរួមជាមួយខេត្ត Nghe An និង Thanh Hoa ដើម្បីបង្កើតជាបង្គោលកំណើនឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ដោយផ្សាភ្ជាប់ ជាមួយកិច្ចការពារបរិស្ថាននិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ Ha Tinh ក៏ត្រូវជំរុញបន្ថែមទៀតនូវមូលដ្ឋានគ្រឹះអភិវឌ្ឍន៍របស់ខ្លួនឲ្យបានសមស្រប ក្នុងនោះមាន “រទេះសេះបី” គឺ ផលិតកម្ម ការប្រើប្រាស់ និងការនាំចេញ។ ខេត្តដែលមានចំនួនប្រជាជនតិច ដូច្នេះ ត្រូវមានទិសដៅនាំចេញ។ ថ្មីៗនេះ ការនាំចេញបានកើនឡើង ៦៦% ភាគច្រើនជាដែកថែប។ តាមនោះ ត្រូវមានផលិតផលម៉ាកល្បីៗជាច្រើន ពោលគឺត្រូវ ផលិតផល OCOP ជាច្រើនទៀតសម្រាប់ការនាំចេញ”។ នេះបើ យោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ