ខេត្ត Hau Giang ជម្រុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញផ្សាភ្ជាប់នឹងការកសាងជនបទថ្មី
|
លោក Vu Van Ninh ប្រគល់សេចក្តីសម្រេចចិត្តរបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដែល
ទទួលស្គាល់ទីរួមស្រុក Nga Bay នៅខេត្ត Hau Giang ទទួលបានបទដ្ឋានជនបទថ្មី |
(VOVworld)-នាយប់ថ្ងៃទី១២តុលា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Vu Van Ninh ប្រធានគណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកកម្មវិធី គោលដៅជាតិ
កសាងជនបទថ្មី បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តរបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាល ដែលទទួលស្គាល់ទីរួមស្រុក Nga Bay នៅខេត្ត Hau Giang ទទួលបានបទដ្ឋាន
ជនបទថ្មី។ នេះជាអង្គភាពថ្នាក់ស្រុកដំបូងនៅខេត្ត Hau Giang និងតំបន់វាលទំនាប
ទន្លេ Cuu Long ទទួលបានបទដ្ឋានជនបទថ្មី។ ថ្លែងមតិនៅទីនេះ លោក Vu Van Ninh
បានសង្កត់ធ្ងន់ថា ខេត្ត Hau Giang និយាយរួមនិងទីរួមស្រុក Nga Bay និយាយដោយ
ឡែក ត្រូវពង្រីកនូវលទ្ធផល ដែលទទួលបាន និងលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់
រួមដៃគ្នាកសាងជនបទថ្មី។ លោក Vu Van Ninh មានប្រសាសន៍ថា៖
“ដោយលក្ខណៈដោយឡែករបស់ខ្លួន ខេត្ត Hau Giang គប្បីបន្តការអនុវត្ត
យន្តការ គោលនយោបាយរួមនិងស្ថានភាពជាក់ស្តែងរបស់ខេត្ត ដើម្បីដំណើការ អនុវត្តការកសាងជនបទថ្មីឲ្យស្របនឹងលទ្ធភាពនៃការរួមចំណែករបស់ប្រជាជន”៕